ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Kim Kardashian រងការរិះគន់ពីសំណាក់ប្រជាជនជប៉ុន ក្រោយដាក់ឈ្មោះ គីម៉ូណូ (Kimono) ជាម៉ាកខោអាវក្នុងថ្មីរបស់ខ្លួន

    BY Khmernote Media June 26, 2019
    Kim Kardashian រងការរិះគន់ពីសំណាក់ប្រជាជនជប៉ុន ក្រោយដាក់ឈ្មោះ គីម៉ូណូ (Kimono) ជាម៉ាកខោអាវក្នុងថ្មីរបស់ខ្លួន

    កាលពីថ្ងៃអង្គារនេះ តារាទូរទស្សន៍អាមេរិក និងជាសហគ្រិន វ័យ៣៨ឆ្នាំ នាង Kim Kardashian បានប្រកាសនូវខោអាវក្នុងរឹបរាងថ្មីរបស់ខ្លួន ដែលមានម៉ាកឈ្មោះថា Kimono។ យ៉ាងណាមិញឈ្មោះ ខោអាវក្នុងKimono របស់នាងKim Kardashianនេះ ត្រូវបានជនជាតិជប៉ុនសម្តែងការមិនពេញចិត្តជាខ្លាំងដោយអះអាងថា នាងKim Kardashian បានប្រើប្រាស់ឈ្មោះ Kimono គឺមិនមានការគោរពចំពោះសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន គីម៉ូណូ (Kimono) ដែលជាសម្លៀកបំពាក់ប្រពៃណីជប៉ុនមានតាំងពីសតវត្យទី១៥ មកម្ល៉េះ។

    គីម៉ូណូ (Kimono) ត្រូវបានគេចាត់ទុកថាជាសម្លៀកបំពាក់ជាតិរបស់ប្រទេសជប៉ុន ដោយបច្ចុប្បន្នវាត្រូវបានពាក់នៅក្នុងឱកាសពិធីបុណ្យជាតិ និងកម្មវិធីពិសេសៗ។ ស្ត្រីជនជាតិជប៉ុនម្នាក់ឈ្មោះ Yuka Ohishi បានថ្លែងប្រាប់សារព័ត៌មាន BBC ថា៖ “យើងស្លៀកគីម៉ូណូសឹងតែគ្រប់កម្មវិធីគ្រប់ជំនាន់ទៅហើយ។ ហើយខោអាវក្នុងរឹបរាងនេះគឺមិនដូចទៅនឹងសម្លៀកបំពាក់គីម៉ូណូរបស់យើងឡើយ នាង (Kim Kardashian) បានជ្រើសយកពាក្យ គីម៉ូណូ (Kimono) នេះដោយសារតែមានពាក្យ Kim នៅក្នុងនោះតែប៉ុណ្ណោះ”។

    យ៉ាងណាមិញក៏មានការព្រួយបារម្ភខ្លាចថាមនុស្សម្នាស្គាល់ គីម៉ូណូ (Kimono) ទៅជាម៉ាកខោអាវរបស់នាង Kim Kardashian ជាជាងឈ្មោះសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន។ កញ្ញា Ohishi ក៏បានលើកឡើងថា៖ “ខ្ញុំគិតថា នាង Kim មានឥទ្ធិពល ខ្ញុំខ្លាចថានឹងមានមនុស្សដែលស្គាល់តែពាក្យ គីម៉ូណូ (Kimono) ជាម៉ាកខោអាវក្នុងរបស់នាងតែប៉ុណ្ណោះ”។ ចំណែកឯសាស្ត្រាចារ្យ Sheila Cliffe មកពីសកលវិទ្យាល័យ Jumonji Women បានប្រាប់ BBC ថា៖ “សម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន គីម៉ូណូ (Kimono) គឺមានភាពឆើតឆាយឆើតឆាយនិងសុភាពរាបសា ហើយមិនបញ្ចេញសាច់ឬរូបរាងស៊ិចស៊ីឡើយ។ ហើយពាក្យ គីម៉ូណូ (Kimono) គឺបង្ហាញពីវប្បធម៌របស់ប្រទេសជប៉ុន មិនមែនជាកម្មសិទ្ធិរបស់ Kim Kardashian ទេ”៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay