ខ្មែរណូត

ស្វែងរក

  • កីឡា

    សល់ ១០ថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ ជាមួយការប្រគុំតន្ត្រីដ៏អស្ចារ្យ

    BY Khmernote Media March 22, 2018
    សល់ ១០ថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ ជាមួយការប្រគុំតន្ត្រីដ៏អស្ចារ្យ

    នៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃកំណត់នៃការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃដើម្បីជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងបំរើការងារនៅភ្នំពេញទៅកាន់ស្រុកកំណើតរបស់ខ្លួន នាឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរហើយ។ តាមការគ្រោងទុករបស់ក្រុមហ៊ុនស្រាបៀរ GANZBERG គឺសំបុត្រឡានក្រុងនឹងធ្វើការចែកជូនដោយឥតគិតថ្លៃ នាវេលាម៉ោង ៨ព្រឹក ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨ រហូតដល់អស់សំបុត្រ ហើយនាយប់ថ្ងៃទី ០១ ខែមេសា ដដែលនឹងមានការប្រគុំតន្ត្រី ដ៏អស្ចារ្យ ចាប់ពីម៉ោង ៨យប់ តទៅដោយមានតារាចម្រៀងល្បីៗជាច្រើនចូលរួម។

    គួរបញ្ជាក់ផងដែរថា សំបុត្រឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចែកជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង៨ព្រឹក ហើយឡានក្រុងនឹងចេញដំណើរនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ នាវេលាម៉ោង៨ព្រឹក។ រថយន្តក្រុងនឹងធ្វើដំណើរទៅកាន់ ២០ខេត្តក្រុងផ្សេងៗគ្នា ដោយឆ្លងកាត់ផ្លូវជាតិសំខាន់ៗចំនួន៨ ក្នុងនោះរួមមាន៖

    ១. ខេត្តកំពង់ស្ពី និង ខេត្តព្រះសីហនុ ដោយធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤

    ២. ខេត្តកំពង់ឆ្នាំង, ពោធិ៏សាត់, បាត់ដំបង ដោយធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥

    ៣. ខេត្តកំពង់ធំ និង ខេត្តសៀមរាប ដោយឆ្លងកាត់ផ្លូវជាតិលេខ ៦

    ៤. ធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ តាមផ្លូវជាតិលេខ ៥

    ៥. ខេត្តព្រះវិហារ និង ស្រុកស្រអែម ដោយឆ្លងកាត់តាមផ្លូវជាតិលេខ ៦ និង ៦២

    ៦. ធ្វើដំណើរទៅកាន់ស្រុកអន្លង់វែង ដោយឆ្លងកាត់តាមផ្លូវជាតិលេខ ៦ និង ៦៤

    ៧. ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ស្រុកឆ្លូង, ក្រចេះ, និងខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ផ្លូវជាតិលេខ ៧

    Share This Post:
    MPO4D jitutoto mpo4d Mpoplay