ខ្មែរណូត

ស្វែងរក

  • កីឡា

    ពេលនេះក្លឹប Benfica បញ្ចប់ពាក្យចចាមអារ៉ាមរបស់កីឡាករ Joao Felix និងប្រកាសលក់កីឡាករ Joao Felix អោយក្លឹបយក្សនៅអេស្ប៉ាញ Atletico Madrid នៅក្នុងតំលៃខ្លួនយ៉ាងច្រើនប្រមាណជា..

    BY Khmernote Media June 27, 2019
    ពេលនេះក្លឹប Benfica បញ្ចប់ពាក្យចចាមអារ៉ាមរបស់កីឡាករ Joao Felix និងប្រកាសលក់កីឡាករ Joao Felix អោយក្លឹបយក្សនៅអេស្ប៉ាញ Atletico Madrid នៅក្នុងតំលៃខ្លួនយ៉ាងច្រើនប្រមាណជា..

    ទីបំផុតក្លឹបនៅប្រទេសព័រទុយហ្គាល Benfica បានបញ្ចប់ព័ត៌មានចចាមអារ៉ាមរបស់កីឡាករវ័យក្មេងដែលគេអោយរហ័សនាមជា Christiano Ronaldo និងមានសញ្ធាតិព័រទុយហ្គាល Joao Felix ដោយក្លឹប Benfica បានប្រកាសថា Joao Felix បានចុះកុងត្រាជាមួយក្លឹប Atletico Madrid នៅក្នុងតំលៃខ្លួន ១០៧.៣លានផោន។ គួរបញ្ជាក់ផងដែរថា Felix ដែលទើបតែមានវ័យ១៩ឆ្នាំរូបនេះបានធ្វើអោយក្លឹប benfica ចាប់អារម្មណ៍នឹងទម្រង់លេងយ៉ាងខ្លាំងនៅក្នុងរដូវកាលមុនដោយរកបាន ១៥គ្រាប់ក្នុងការបង្ហាញខ្លួន២៦លើក ក្នុងក្របខ័ណ្ឌ Primeria Liga របស់ប្រទេសព័រទុយហ្គាល និងបានជួយអោយក្លឹបឈ្នះជើងឯកផងដែរ។

    គួររម្លឹកផងដែរថា កីឡាករ Felix ទើបតែនឹងបង្ហាញខ្លួនជាលើកដំបូងអោយឈុតធំរបស់ Benfica តែប៉ុណ្ណោះ ខណៈដែរកីឡាកររូបនេះបានលេងអោយឈុតតូចគឺ Benfica B ចំនួនពីររដូវកាលមុននឹងតំឡើងអោយលេងឈុតធំរបស់ក្លឹប។ ដូចនេះហើយ Felix បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបកំពូលនៅក្នុងទ្វីបអឺរ៉ុបជាច្រើន ហើយនៅក្នុងនោះដែរក៏មានក្លឹបបិសាចក្រហម Manchester United នឹងក្លឹប Manchester City បានទំនាក់ទំនងយ៉ាងស្អិតផងដែរ។

    ទោះជាយ៉ាងនេះក្តី ក្លឹប Atletico Madrid បានសម្រេចនាំយកកីឡាករ Felix ក្នុងតំលៃខ្លួន ១០៧លានផោន ដែរស្មើនឹង ១២៦លានអឺរ៉ូ ពីក្លឹប Benfica និងបានបំបែកកំណត់ត្រារបស់ក្លឹបក្នុងរដូវកាលនេះផងដែរ។ ហើយកីឡាករ Felix បានក្លាយជាកីឡាករដែលមានតំលៃខ្លួនថ្លៃជាងគេក្នុងលេខរៀងទី៥បន្ទាប់ពីកីឡាករ Neymar, Kylian Mbappe, Philippe Coutinho and Ousmane Dembele ផងដែរ ហើយមួយវិញទៀតគាត់នឹងក្លាយជាកីឡាករមួយរូបដែររកចំនូលបានច្រើនមែនទែនប្រហែលជា ៣២.១៨លានផោនក្នុងមួយឆ្នាំពីការដោះដូរមួយនេះផងដែរ៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ GiveMeSport.com

    Share This Post: