ខ្មែរណូត

ស្វែងរក

  • កីឡា

    Real Madrid ងាកមករក Lewandowski ជំនួស Harry Kane វិញ ក្រោយពេល Real Madrid ព្រួយបារម្ភអំពីតម្លៃផ្ទេររបស់ Harry Kane ថ្លៃពេក

    BY Khmernote Media March 22, 2018
    Real Madrid ងាកមករក Lewandowski ជំនួស Harry Kane វិញ ក្រោយពេល Real Madrid ព្រួយបារម្ភអំពីតម្លៃផ្ទេររបស់ Harry Kane ថ្លៃពេក

    ក្លឹបអធិរាជសរ Real Madrid មានការបារម្ភយ៉ាងខ្លាំងអំពីតម្លៃផ្ទេររបស់ខ្សែប្រយុទ្ធ Harry Kane មកកាន់ទឹកដី Santiago Bernabeu ហើយពេលនេះក្លឹបអធិរាជសរ Real Madrid បានបង្វែលទិសដៅមករកខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munich វិញ។

    ក្លឹបអធិរាជសរ Real Madrid មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងខ្សែប្រយុទ្ធ Harry Kane របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ប៉ុន្ដែក្លឹបអធិរាជសរ Real Madrid កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីតម្លៃផ្ទេររបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ។ តម្លៃខ្លួនរបស់ Harry Kane ត្រូវបានគេរំពឹងទុកថាអាចនឹងមានតម្លៃថ្លៃនឹកស្មានពុំដល់។

    ពេលនេះក្លឹបអធិរាជសរ Real Madrid បានបង្វែលទិសដៅរបស់ខ្លួនមករកខ្សែប្រយុទ្ធ Robert Lewandowski ជំនួសវិញហើយក្លឹបអធិរាជសរ Real Madrid សង្ឃឹមថាក្លឹបយក្សអាឡឺម៉ង់ Bayern Munich នឹងពិចារណាក្នុងការលក់ Lewandowski អោយពួកគេក្នុងតម្លៃផ្ទេរ 100លានអឺរ៉ូ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay