ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ធ្វើការបកស្រាយ ជុំវិញរឿងគេងលង់លក់ ក្នុងអង្គពិធីមួយដែលសម្តេច ស ខេង កំពុងថ្លែងសន្ទរកថា

    BY Khmernote Media June 27, 2019
    អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ធ្វើការបកស្រាយ ជុំវិញរឿងគេងលង់លក់ ក្នុងអង្គពិធីមួយដែលសម្តេច ស ខេង កំពុងថ្លែងសន្ទរកថា

    កាលពីម្សិលមិញនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរូបភាពនិងវីដេអូ ដែលបង្ហាញថា ឯកឧត្តម ជា ពិសី បានកំពុងគេងលង់លក់ នៅក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅកោះពេជ្រ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង កំពុងតែថ្លែងសន្ទរកថា ធ្វើឲ្យមហាជនមួយចំនួនបានធ្វើការរិះគន់ដល់រូបលោកយ៉ាងខ្លាំង។

    យ៉ាងណាមិញឯកឧត្តម ជា ពិសី ក៏បានធ្វើការបកស្រាយ និងសុំការអភ័យទោស ដោយលោកត្រូវមើលថែម្តាយចាស់ជរានៅឯមន្ទីរពេទ្យរហូតដល់យប់ជ្រៅ មិនបានគេងគ្រប់គ្រាន់ រហូតមានកំហុសឆ្គងកើតមានឡើង។ ដោយខាងក្រោមនេះជាការបកស្រាយរបស់ ឯកឧត្តម ជា ពិសី៖ “កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ Page Facebook មួយចំនួន បានបង្ហោះរូបភាព និងវីឌេអូអំពីខ្ញុំ គ្រាដែលខ្ញុំបាទបានបិទភ្នែភសំងំមួយសន្ទុះ ដោយសារភាពអស់កម្លាំងបូករួមទាំងបញ្ហាសុខភាពផ្ទាល់ខ្លួនផងនោះ ក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលម្សិលមិញ នៅកោះពេជ្រ ដោយបានបង្ហោះចែកចាយក្នុងបណ្តាញសង្គម។

    ខ្ញុំបាទសូមឆ្លើយតប និងបកស្រាយជូនសាធារណៈមតិ មេត្តាជ្រាបថាប៉ុន្មានថ្ងៃមកនេះ ម្ដាយជរារបស់ខ្ញុំ អាយុ៨០ឆ្នាំ កំពុងមានជម្ងឺជាទម្ងន់ និងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ។ កាតព្វកិច្ចដ៏ធំបំផុតរបស់ខ្ញុំ ក្នុងនាមជាកូនកត្តញ្ញូមួយរូប ខ្ញុំតែងតែទៅមើលថែទាំ ម្ដាយរបស់ខ្ញុំ ស្ទើរតែរៀងរាល់ យប់ក្រោយបានសម្រាកពីការដឹកនាំការងាររដ្ឋបាលរួចមក។

    គាប់ជួននៅយប់ថ្ងៃទី២៥ ខែមិថុនាកន្លងមកនេះ ខ្ញុំបាទ បានទៅមើលថែ ម្ដាយជរា ឈឺធ្ងន់ រហូតដល់ម៉ោងជាង២យប់ រំលោងអាធ្រាតថ្ងៃទី២៦ ខែមិថុនា ទើបនឹងបានសម្រាកប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្នុងថ្ងៃដដែលនោះ វេលាម៉ោង ៥ព្រឹក ខ្ញុំបាទត្រូវក្រោកពីព្រឹកព្រលឹម ដើម្បីទៅដឹកនាំកម្លាំងមហាជន ចូលរួម កម្មវិធី នៅឯកោះពេជ្រទៀត។ ខ្ញុំបាទសូមការអធ្យាស្រ័យពី សាធារណៈមតិ ទូទាំងប្រទេស ពិសេស ខ្ញុំបាទ សូមការអភ័យទោសដ៏ខ្ពង់ខ្ពស់ពី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះកាយវិការមិនសមរម្យក្នុងអង្គពិធីកាលពីម្សិលមិញ ដោយអចេតនានេះ ដោយសារតែបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់ខ្ញុំបាទ។ សូមអរគុណសម្រាប់ការដាស់តឿនក្នុងន័យស្ថាបនា”៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay