ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមប្រតិកម្មរហ័សនៃស្នងការនគរបាល ឆ្លើយតបទៅសំនួរប្រជាពលរដ្ឋថា “ហេតុអីមានចោរឆក់ស្ទើររាល់ថ្ងៃ នៅផ្សារ TK តែអត់មានអ្នកអើពើសោះ”

    BY Khmernote Media June 27, 2019
    ក្រុមប្រតិកម្មរហ័សនៃស្នងការនគរបាល ឆ្លើយតបទៅសំនួរប្រជាពលរដ្ឋថា “ហេតុអីមានចោរឆក់ស្ទើររាល់ថ្ងៃ នៅផ្សារ TK តែអត់មានអ្នកអើពើសោះ”

    នៅមុននេះក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឆ្លើយតបនូវសំណួររបស់ប្រជាពលរដ្ឋ ដោយមានការលើកឡើងថា “ហេតុអីមានចោរឆក់ស្ទើររាល់ថ្ងៃ នៅផ្លូវលេខ៣១៥ មុខហាងកាហ្វេប្រោន,ផ្សារធីខេ តែមិនដែលមានអ្នកអើពើសោះ”។

    ដោយក្រុមប្រតិកម្មរហ័ស បានធ្វើការឆ្លើយតបចំពោះបងប្អូនប្រជាពលរដ្ឋ យ៉ាងដូច្នេះថា៖ ” ជាបឋម សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះបងប្អូនប្រជាពលរដ្ឋយើងដែលលោកបានសហការ និងផ្តល់នូវពត៌មានខាងលើ ដើម្បីរួមគ្នាបង្កា​ទប់ស្កាត់បទល្មើស ការពារសន្តិសុខ នៅក្នុងមូលដ្ឋាន។ ឆ្លើយតបការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋខាងលើ ក្នុងនាមនាយប៉ុស្តិ៍រដ្ឋបាល សូមបញ្ជាក់ជូនថា មិនមានចោរឆក់ស្ទើររាល់ថ្ងៃនៅបណ្តាចំណុចខាងលើ និងមិនមានអ្នកអើពើសោះ ដូចការលើកឡើងនោះទេ។

    បច្ចុប្បន្ននេះដោយទទួលបានការណែនាំពីលោកអធិការ ក្នុងនោះ ប៉ុស្តិ៍ និងផ្នែកជំនាញបានសហការគ្នា ប្រើប្រាស់គ្រប់វិធានការដើម្បីបង្កាទប់ស្កាត់នូវបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើស លួច​ ឆក់ ប្លន់នេះឯង។ សំណូមពរ កិច្ចសហការល្អពីគ្រប់មជ្ឈដ្ឋានដើម្បីសុវត្ថិភាពមូលដ្ឋានយើងទូរស័ព្ទខាងអធិការខណ្ឌទោលគោក​ ០១៧ ៦៩២៩៣៩”៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay