រួសរាន់ឡើង! អ្នកដែលមានក្រុម និងស្រលាញ់វិស័យមួយនេះ អាចចូលរួមពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិឆ្នាំ២០១៩ មានទទួលចុះឈ្មោះចូលរួមចាប់ពីថ្ងៃទី ២៨មិថុនានេះតទៅ
- June 28, 2019
កាលពីប៉ុន្មានម៉ោងមុននេះខាងគេហទំព័រ Cambodia Futsal បានបង្ហោះពីការបើកអោយអ្នកដែលមានក្រុមនឹងចង់លេងបាល់ទាត់ក្នុងសាល ឬគេហៅថា Futsal នោះអាចមានឱកាសចូលរួម និងអាចមកចុះឈ្មោះចាប់ពីថ្ងៃទី ២៨ មិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៨កក្កដា ឆ្នាំ២០១៩ នៅក្នុងពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ២០១៩។ គួរបញ្ជាក់ផងដែរថាក្រុមការងារខ្មែរណូតយើងខ្ញុំមិនទាន់អាចបញ្ជាក់ច្បាស់ថា នៅក្នុងពានរង្វាន់នេះមានលក្ខន្តិកៈ និងចំនួនរង្វាន់ប៉ុន្មាននៅឡើយទេ បើចង់ជ្រាបព័ត៌មានច្បាស់បងប្អូនអាចទាក់ទងសម្រាប់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០១២ ៨០ ៥៣ ៨៨ ឬ ០១៦ ៧០ ៨០ ៩៥ បាន៕
អត្ថបទ៖ សុគុណា
ប្រភព៖ Cambodia Futsal
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង








