ក្លឹបមេឃខៀវ Manchester City កំពុងប្រមាញ់តារាបាល់ទាត់របស់ក្លឹប Juventus
- June 28, 2019
ក្លឹបមេឃខៀវ Manchester City កំពុងប្រមាញ់ និងចុះកុងត្រាជាមួយតារាបាល់ទាត់របស់ក្លឹប Juventus និងត្រូវជាមិត្តរួមក្រុមជម្រើសជាតិរបស់ Christiano Ronaldo កីឡាករ Joao Cancelo ហើយបើយោងតាមការរាយការណ៍ជាច្រើនបានអោយអោយដឹងថា ពួកគេបានឈានដល់ការព្រមព្រៀងជាមួយក្លឹបយក្សក្នុងក្របខ័ណ្ឌ Serie A ដែលថាគេអាចយកកីឡាករ Danilo យកមកដោះដូរជាមួយកីឡាករ Cancelo។

គួរបញ្ជាក់ផងដែរថាកីឡាករ Cancelo ជាកីឡាករដ៏សំខាន់មួយរូបសម្រាប់ក្លឹបសេះបង្កង់ Juventus កាលពីរដូវកាលមុនដោយបានបង្ហាញវត្តមានចំនួន ៣៣ប្រកួតនៅគ្រប់ការប្រកួតទាំងអស់របស់ក្លឹបក្នុងនាមជាខ្សែការពារស្លាបស្តាំ។ ជាមួយគ្នានេះផងដែរគាត់ក៏បានរកបានមួយគ្រាប់ និង Assists បាន៨គ្រាប់ផងដែរ ដោយ៤គ្រាប់គឺ Assists អោយកីឡាករ Christiano Ronaldo។ ទន្ទឹមនឹងនេះផងដែរចំណែកឯកីឡាករ Danilo របស់ក្លឹប Man City ហាកក់ដូចជាមិនសូវបានបង្ហាញខ្លួននៅក្នុងរដូវកាលមុននោះទេ ហើយមានពាក្យលេចលឺថាអាចនឹងចូលរួមក្លឹប Inter Milan នៅក្នុងរដូវក្តៅនេះផងដែរ។
តួយ៉ាងដោយឡែកក្លឹបសេះបង្កង់ Juventus មិនចាប់អារម្មណ៍ក្នុងការចុះកុងត្រាជាមួយខ្សែការពារស្លាបស្តាំនោះទេ ដូចនេះពួកគេមិនមានចំណាប់អារម្មណ៍ក្នុងការដោះដូរនោះឡើយ។ ជាមួយគ្នានេះផងដែរក្លឹប Juventus ត្រូវការយ៉ាងហោចណាស់ ៦០លានអឺរ៉ូសម្រាប់ Cancelo៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:









