បុរសម្នាក់គំរាមខ្វេះភ្នែកមិត្តស្រីចោល ព្រោះខឹងនាងចុច Like រូបបុរសផ្សេងនៅក្នុង Facebook
ភ្លើងប្រច័ណ្ឌនៅក្នុងទំនាក់ទំនងស្នេហាអាចជំរុញឲ្យមនុស្សធ្វើរឿងគ្រប់បែបយ៉ាង ដែលពេលខ្លះយើងមិនអាចស្មានដល់នោះទេ។ តួយ៉ាងបុរសជនជាតិអង់គ្លេសបានគំរាមខ្វេះភ្នែកមិត្តស្រីរបស់គាត់ ព្រោះតែគាត់ខឹងនឹងនាងចុច Like រូបបុរសដទៃដែលគេបង្ហោះនៅក្នុងបណ្តាញសង្គម Facebook។ បុរសជាសង្សារូបនេះមានឈ្មោះថា Danny Bridges អាយុ ៣៥ ឆ្នាំ រស់នៅក្នុងតំបន់ Kent ភាគខាងត្បូងប្រទេសអង់គ្លេស ហើយគាត់ជាអ្នកហាត់ប្រាណយកសាច់ដុំធំៗម្នាក់ផងដែរ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យនឹងថា ព្រោះតែភ្លើងប្រច័ណ្ឌបុរសជាសង្សារូបនេះ បានឈ្លោះគ្មាជាមួយនឹងមិត្តស្រី ហើយគាត់ក៏បានឃុំមិត្តស្រីរបស់គាត់នៅក្នុងផ្ទះល្វែងមួយកន្លែងអស់រយៈពេល ៣ ថ្ងៃផងដែរ ហើយក្នុងអំឡុងពេលឃុំនោះហើយដែលគាត់បានគំរាមមិត្តស្រីរបស់គាត់ថា គាត់នឹងខ្វេះភ្នែកនាងចោល ប្រសិនបើនាងនៅតែមើលបុរសផ្សេងនៅក្នុង Facebook ទៀត។ យ៉ាងណាក្តី ពេលនេះមិត្តស្រីរបស់គាត់អាចគេចចេញពីផ្ទះនោះបានហើយ ហើយនាងក៏បានរាយការណ៍ករណីនេះទៅកាន់ប៉ូលិសផងដែរ។ រហូតមកទល់នឹងពេលនេះ ប៉ូលិសកំពុងតាមចាប់ខ្លួនបុរសជាសង្សារូបនេះ ដើម្បីឲ្យគាត់មកដោះស្រាយបញ្ហារបស់គាត់តាមផ្លូវច្បាប់៕

អត្ថបទ៖ ភក្តី
