ឯកសណ្ឋានថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal សម្រាប់រដូវកាល ២០១៩-២០២០ ចៃដន្យស្រាប់តែបែកធ្លាយលើយូធូបរបស់ Addidas
- June 28, 2019
ក្លឹបកាំភ្លើងធំ Arsenal កំពុងតែស្វែងរកការប្រសើរឡើងសម្រាប់ឈុតថ្មីរបស់ខ្លួន ដើម្បីត្រៀមសម្រាប់រដូវកាលក្រោយនៃក្របខ័ណ្ឌ English Premier League ប៉ុន្តែនៅពេលនេះមានបញ្ហាខ្លះសម្រាប់ឈុតថ្មីដែលឧបត្ថម្ភដោយក្រុមហ៊ុនយក្ស Adidas ដោយពួកគេប្រហែលជាច្រឡំក្នុងការបញ្ជេញវីដេអូមួយដែលមិនទាន់ដល់ពេលដែលត្រូវបង្ហោះ។

គួរបញ្ចាក់ផងដែរថា ឈុតក្រុមថ្មីរបស់ក្លឹប Arsenal សម្រាប់រដូវកាល ២០១៩-២០២០នេះ ចៃដន្យបានបែកធ្លាយដោយក្រុមហ៊ុន Adidas នៅក្នុង Channel Youtube ផ្លូវការរបស់ពួកគេក្រោយមកពួកគេបានលុបវិញភ្លាមៗផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ ឈុតថ្មីជាផ្លូវការរបស់ក្លឹប Arsenal នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះផងដែរ ហើយក៏សូមអរគុណដល់ក្រុមហ៊ុន Adidas ផងដែរ ដែលបានធ្វើអោយអ្នកគាំទ្រកាន់តែចង់ឃើញ ថាតើឈុតថ្មីរបស់កីឡាករក្រុមរបស់ពួកគេស្រស់ស្អាតយ៉ាងណានៅក្នុងរដូវកាលក្រោយនេះ។
អត្ថបទ៖ សុគុណា
ប្រភព៖ FoxsportAsia
- Share This Post:







