Honda បង្ហាញរថយន្ត BR-V ខ្លាញ់គោស៊េរីថ្មី នៅហ្វីលីពីន តម្លៃវិញថោកជាងឡានមួយទឹកនៅខ្មែរយើងទៀត
- BY
- autoadmin
- June 28, 2019
ក្រុមហ៊ុន Honda Cars Philippines Inc (HCPI) ទើបតែប្រកាសនូវសេ៊រីថ្មី របស់ម៉ូដែលដែលលក់ដាច់បំផុតទី ២ របស់ខ្លួន នោះគឺ BR-V ៧កៅអី នៅឯសណ្ឋាគារ & កាស៊ីណូ Dream of Manila ក្នុងទីក្រុង Parañaque ។ BR-V ស៊េរីថ្មីនេះក៏បានប្តូរទៅជា ២ ប្រភេទផងដែរ ដែលមានដូចជា 1.5 S CVT និង 1.5 V CVT ខណៈជំនាន់ចាស់របស់វាមានតែមួយប្រភេទប៉ុណ្ណោះ នោះគឺ 1.5 Touring CVT។ ចំពោះការរចនាទាំងខាងក្នុង និងខាងក្រៅក៏ល្អជាងមុនផងដែរ មិនថាចំរឹងខាងមុខ ឬក្បាំងក្រោយរបស់វា។

យ៉ាន់ស្ព័រទំហំ ១៦អ៊ីញ របស់វាក៏ត្រូវបានគេរចនាមកឱ្យមានរូបរាងស្អាត និងល្អជាងមុនផងដែរ ហើយជាពិសេសប្រភេទទាំង ២ សុទ្ធតែបំពាក់ដោយកាមេរ៉ាត្រឡប់ (reverse camera) ដែលធ្វើឱ្យការចុះចតមានភាពងាយស្រួល។ ប្រភេទទាំង ២ នៅតែមានដំបូល roof rail, ចង្កៀងមុខ halogen និងភ្លើងអ័ព្ទ ជាមួយនឹងអេក្រង់ display touchscreen នៅខាងក្នុង ហើយចំពោះប្រភេទ 1.5 V CVT ក៏មានបំពាក់នូវមុខងារ Apple CarPlay និង Android Auto ។
ចំណែកប្រព័ន្ធសុវត្ថិភាពក៏ល្អជាងមុនច្រើនផងដែរ ដោយទាំង ២ ប្រភេទមានភ្ជាប់មកជាមួយនឹងមុខងារ៖ G-Force Control, Collision Safety Body, Driver and Front Passenger SRS Airbags, Anti-Lock Braking System ជាមួយ Electronic Brake Force Distribution និង Speed Sensing Auto Door Lock សុទ្ធតែជាមុខងារល្អៗ ជៀសវាងហានិភ័យនៃការស្លាប់ ក៏ដូចជាមុខងារ Hill Start Assist និង Vehicle Stability Assist សម្រាប់សុវត្ថិភាពលើផ្លូវធ្វើដំណើរ។ ចំពោះតម្លៃនៅទីផ្សារហ្វីលីពីនវិញគឺចាប់ពី ២២,៥៣៧ដុល្លារអាមេរិក ប្រភេទ 1.5 V CVT និង ២០,០០០ ដុល្លារអាមេរិក ប្រភេទ 1.5 S CVT ៕










អត្ថបទ៖ លីដា
- Share This Post:






