អន្តរជាតិ
ញាក់សាច់! ប្រទះឃើញគ្រាប់កាំភ្លើងផ្លោង១គ្រាប់ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ
BY Khmernote Media
June 28, 2019
នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មានការប្រទះឃើញកាំភ្លើងត្បាល់១គ្រាប់ ខណៈដែលកំពុងកាយដី ដើម្បីចាក់សាបនៅមុខក្រុមហ៊ុនលក់រថយន្តមួយកន្លែងស្ថិតនៅមុខ ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង។ យោងតាមប្រភពបានឲ្យដឹងថា កាំភ្លើងត្បាល់១គ្រាប់នេះ ត្រូវបានអ្នកខ្លះអះអាងថា ជាប្រភេទគ្រាប់កាំភ្លើងផ្លោង ៦០ ទៅ៨០មីល្លីម៉ែត្រ ដែលកប់ក្នុងដីរាប់សិប ឆ្នាំមកហើយ។ ក្រោយពីទទួលដំណឹងនេះសមត្ថកិច្ចបានចុះទៅពិនិត្យនិងរាយកាណ៍បន្ត ជូនទៅខាងអង្គភាពស៊ីម៉ាក់ ដើម្បីធ្វើការយកកាំភ្លើងត្បាល់មួយនេះចេញដើម្បីសុវត្ថិភាព៕





ប្រភព៖លោក ស៊ន សុភក្ត្រ
ដោយ៖ ណារ៉ែន