ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឧទ្ធម្ភាគចក្រយោធាឥណ្ឌូណេស៊ីមួយបានបាត់បង់ទំនាក់ទំនងពីប៉មត្រួតពិនិត្យ ជាមួយនឹងអ្នកដំណើរទាំងអស់ ១២ នាក់

    BY autoadmin June 29, 2019
    ឧទ្ធម្ភាគចក្រយោធាឥណ្ឌូណេស៊ីមួយបានបាត់បង់ទំនាក់ទំនងពីប៉មត្រួតពិនិត្យ ជាមួយនឹងអ្នកដំណើរទាំងអស់ ១២ នាក់

    ឧទ្ធម្ភាគចក្រយោធាឥណ្ឌូណេស៊ីមួយដែលមានអ្នកដំណើរទាំងអស់ ១២នាក់ នៅលើយន្ដហោះ បានបាត់ការទាក់ទងជាមួយប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកាលពីថ្ងៃសុក្រ បន្ទាប់ពីហោះចេញបានមិនប៉ុន្មាននាទី។ ឧទ្ធម្ភាគចក្រ Mi-17 កំពុងធ្វើដំណើរពីតំបន់ Oksibil ភាគខាងកើតនៃខេត្ត Papua ទៅកាន់តំបន់ Sentani ដែលនៅខេត្ត Papua ដូចគ្នា។

    អ្នកនាំពាក្យយោធាលោក Muhammad Aidi បាននិយាយថា អ្នកដំណើរទាំងអស់នៅលើយន្តហោះគឺជាយោធា ហើយយន្តហោះមួយនោះកំពុងដឹកសម្ភារៈខាងដឹកនាំសាស្ត្រ។ វាបានហោះចេញនៅវេលាម៉ោង ១១ និង ៤៤នាទី ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ហើយត្រូវបានគេសន្មត់ថា នឹងត្រូវចុះចតនៅតំបន់ Sentani ១ម៉ោងកន្លះ ក្រោយមក។ យ៉ាងណាមិញក្រុមអ្នកស្រាវជ្រាវ និងជួយសង្គ្រោះត្រូវបានគេដាក់ពង្រាយ ដើម្បីរុករកពួកគេ ហើយសង្ឃឹមថានឹងអាចទទួលបានដំណឹងឆាប់ៗនេះ៕

    អត្ថបទ៖ លីដា

    Share This Post: