បង្ក្រាបទីតាំងដែលកែច្នៃ ដំឡើង រថយន្តធម្មតាក្លាយជារថយន្តបែនសម្រាប់ដឹកដីចង្កូតស្ដាំ គ្មានពន្ធ
សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងកែច្នៃ ដំឡើង រថយន្តគ្មានច្បាប់ ចង្កូតស្ដាំ គ្មានពន្ធ ស្ថិតនៅក្នុងភូមិដំណាក់កកោះឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។ ម្ចាស់ទីតាំងមានឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួលខេត្តកណ្ដាល។
ក្នុងការចុះបង្ក្រាបនេះសមត្ថកិច្ចដកហូតរថយន្តម៉ាក NISSAN DiESAlL ចំនួន ០៦គ្រឿង ទំងន់ ៥តោន រថយន្តចង្កូតស្ដាំ (គ្មានពន្ធ) ក្នុងនោះមានពណ៌ទឹកប្រាក់ ចំនួន២គ្រឿង និងពណ៌ស ចំនួន៤គ្រឿង តំឡើងទ្រុងរួចចំនួន ៣គ្រឿង និងមិនទាន់តំឡើងទ្រុងចំនួន៣គ្រឿង ចំពោះរថយន្តទាំង ០៦គ្រឿង នេះគឺជាប្រភេទរថយន្តដឹកធម្មតា បានកែច្នៃទៅជារថយន្តបែនសម្រាប់ដឹកដី ហើយសុទ្ធសឹងជារថយន្តមានម្ចាស់។
ចំពោះវត្ថុតាងកងកម្លាំងបានរក្សាទុកនៅកន្លែងកើតហេតុបណ្ដោះអាសន្ន រង់ចាំការអនុវត្តនីតិវិធីបន្តស្អែកបន្តទៀត និងបានឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួលជាអ្នកមើលថែរក្សាវត្ថុតាងទាំងនេះមិនឲ្យបាត់បង់៕








ប្រភព៖ លោក ស៊ន សុភក្រ្ត
ដោយ៖ណារ៉ែន