អន្តរជាតិ
ភ្លើងឆេះឃ្លាំងស្តុកក្រណាត់នៅជាប់សាលាទួនហ្វា មិនទាន់រលត់ទាំងស្រុងពោលគឺនៅឆេះងុមតែម្តង ពេលនេះសមត្ថកិច្ចបានយកអេស្ការមកកាយ និងបន្តសកម្មភាពបាញ់ទឹកបន្ថែម
BY Khmernote Media
July 2, 2019
មកដល់ម៉ោង ៩និង៤៦នាទីនេះ អគ្គិភ័យឆេះឃ្លាំងស្តុកក្រណាត់នៅជាប់សាលាទួនហ្វាមានការថមថយ ប៉ុន្តែមិនទាន់រលត់ទាំងស្រុងនៅឡេីយទេ ដោយសារស្ថានភាពឆេះគីបខោអាវជជុះមានការរាលដាលខ្លាំងនិងលឿន ជាពិសេសគឺឆេះងុំតែម្តង ពេលនេះសមត្ថកិច្ចបានយកអេស្ការមកកាយ និងបន្តសកម្មភាពបាញ់ទឹកបន្ថែម។ ឡានទឹកជាច្រេីននៅតែបន្តបាញ់ពន្លត់ និងមកបន្តបន្ទាប់ពីគ្រប់អង្គភាពដេីម្បីជួយគ្រប់គ្រងស្ថានភាពនេះអោយបានឆាប់។
គួររំលឹកថាមានអគ្គិភ័យកើតឡើងមួយលើក នៅក្នុងសង្កាត់អូឡាំពិក តាមបណ្តោយផ្លូវ ១៧៣ ខណ្ឌបឹងកេងកង បណ្តាលអោយខូចខាតផ្ទះទាំងស្រុង០៦ផ្ទះ ក្នុងនោះឃ្លាំងចំនួនមួយ ឆេះរោលខាងក្រោយ ចំនួន០៤ផ្ទះ ដោយការឆាបឆេះចាប់ផ្តើមតាំងពីម៉ោង១១យប់នៅថ្ងៃទី០១ ខែកក្កដា មូលហេតុនៃការឆេះមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡេីយទេ៕



ប្រភព៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដោយ៖ ណារ៉ែន