ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សង្សារ Goal! បុរសម្នាក់សុខចិត្តអង្គុយធ្វើជាកៅអីឲ្យមិត្តស្រីអង្គុយពីលើនិយាយទូរស័ព្ទ ខ្លាចនាងឈរយូរចុកជើង

    BY Khmernote Media July 3, 2019
    សង្សារ Goal! បុរសម្នាក់សុខចិត្តអង្គុយធ្វើជាកៅអីឲ្យមិត្តស្រីអង្គុយពីលើនិយាយទូរស័ព្ទ ខ្លាចនាងឈរយូរចុកជើង

    ចិន៖ ព្រោះតែសេចក្តីស្រលាញ់មនុស្សប្រុសម្នាក់ហ៊ានធ្វើគ្រប់បែបយ៉ាងទៅកាន់មិត្តស្រីរបស់គាត់ ទោះជាគាត់ត្រូវអង្គុយធ្វើជាកៅអីឲ្យនាងអង្គុយពីលើនៅទីសាធារណៈក៏គាត់មិនខ្លាចដែរ។ អត្តសញ្ញាណរបស់បុរសដែលមានការលះបង់ខ្ពស់ចំពោះស្នេហារូបនេះមិនត្រូវបានគេស្គាល់នោះឡើយ ព្រោះថាហេតុការណ៍នេះត្រូវបានគេប្រទះឃើញដោយចៃដន្យ និងត្រូវបានគេលួចថតយកទៅបង្ហោះ និងចែករំលែកតៗគ្នាពេញបណ្តាញសង្គម។ តាមរយៈវីដេអូបានបង្ហាញថា មានបុរសម្នាក់សុខចិត្តអង្គុយចោងហោងនៅទីសាធារណៈដើម្បីឲ្យមិត្តស្រីរបស់គាត់អង្គុយនិយាយទូរស័ព្ទពីលើភ្លៅគាត់។ ទោះជាសកម្មភាពនេះកើតឡើងនៅទីសាធារណៈក្តី តែបុរសជាសង្សាហាក់មិនខ្លាចខ្មាសគេ ឬខ្លាចគេរិះគន់នោះឡើយ។

    សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមវិញបានបញ្ចេញមតិផ្សេងៗគ្នាដោយអ្នកខ្លះយល់ឃើញថា បុរសជាសង្សាគឺជាមនុស្សល្អម្នាក់ហ៊ានធ្វើគ្រប់យ៉ាងដើម្បីមនុស្សខ្លួនស្រលាញ់ ហើយគាត់ជាគំរូដ៏ល្អម្នាក់សម្រាប់បុរសផ្សេងទៀតផងដែរ។ យ៉ាងណាក្តី អ្នកខ្លះក៏បានបញ្ចេញមតិថា ស្រ្តីជាសង្សាហាក់ធ្វើជ្រុលបន្តិចហើយ មិនអាណិតបុរសជាសង្សាសោះ អាងតែគាត់ស្រលាញ់ខ្លាំង បានចិត្តហ៊ានធ្វើគ្រប់បែបយ៉ាង។ ចំពោះប្រិយមិត្តវិញ តើយល់ឃើញយ៉ាងណាដែរ?

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay