ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វើការបកស្រាយបំភ្លឺករណី ក្រុមថតភាពយន្តត្រូវហ្វូងចោរកាប់ និងសពតារាស្រីម្នាក់ត្រូវគេប្រទះឃើញ

    BY Khmernote Media July 2, 2019
    ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វើការបកស្រាយបំភ្លឺករណី ក្រុមថតភាពយន្តត្រូវហ្វូងចោរកាប់ និងសពតារាស្រីម្នាក់ត្រូវគេប្រទះឃើញ

    យោងតាមការបញ្ជាក់ពី ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា “ដោយមួយរយ:ពេលចុងក្រោយនេះ​ មាន​ Account Facebook ក៏ដូចជាសារព័ត៌មានមួយចំនួនបានចុះផ្សាយលេីករណីចំនួន​២​ ផ្សេងគ្នាដែលកេីតឡេីងនៅលេីទឹកដីខណ្ឌជ្រោយចង្វារ៖

    ១.​ តក់ស្លុត​ ក្រុមថតភាពយន្តមួយក្រុមត្រូវហ្វូងចោរ​ កាប់យ៉ាងសាហាវ​ បន្ទាប់ពីបានអង្គុយលេងស្រូបយកខ្យល់អាកាស​ បន្ទាប់ការថតភាពយន្តចប់​

    ២.​ សាកសពកញ្ញា​ ពេជ្រ​ ចរណៃ​ ដែលជាតារាដ៏ស្រស់ស្អាតត្រូវបានគេប្រទះឃេីញនៅគល់ស្ពានជ្រោយចង្វារដោយមិនដឹងពីមូលហេតុ​ ដោយសារតែគំនុំ​ ឬក៏ស្នេហាត្រីកោណ​ ?

    ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ ក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ សូមធ្វេីការបកស្រាយជូនមហាជនអោយបានជ្រាប​ថា​ ករណីទាំងពីរខាងលេីសុទ្ធតែជាព័ត៌មានមិនពិត​ វាគ្រាន់តែជាការថតសំដែងភាពយន្ត​ ឬស្ពតខ្លីៗរបស់ក្រុម​ ឬក៏ផលិតកម្មមួយចំនួន​ ដែលមិនបានជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធណាបានដឹងមុនឡេីយ​ ហេីយក្រុមនោះក៏មិនដែលបានសុំច្បាប់អនុញ្ញាតិជាមុនឡេីយ​។

    ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ យេីងខ្ញុំសូមអំពាវនាវអោយមានការកែតំរូវ​ រាល់ការចុះផ្សាយ និងរាល់ទង្វេីទាំងនេះ​ ដែលធ្វេីអោយមហាជនទូទាំងប្រទេសមានការយល់ច្រឡំ​ ក៏ដូចជាការបង្ករអសន្តិសុខដល់សង្គមជាតិផងដែរ។ សូមមេត្តាអាជ្ញាធរ​ និងក្រសួងពាក់ព័ន្ធ​សូមជួយមេីលលេីករណីទាំងនេះផង​”៕

     

    ប្រភព៖ ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay