ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃាត់ខ្លួនស្រីស្អាត ប្រុសស្អាត ១១នាក់ ពាក់ព័ន្ធករណីជួញដូររក្សាទុក និងប្រើប្រាស់គ្រឿងញៀន

    BY Khmernote Media July 3, 2019
    ឃាត់ខ្លួនស្រីស្អាត ប្រុសស្អាត ១១នាក់  ពាក់ព័ន្ធករណីជួញដូររក្សាទុក និងប្រើប្រាស់គ្រឿងញៀន

    កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទីយប់ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅចំណុចអាគារឌឹប្រ៊ីដ បន្ទប់លេខ២២ ជាន់ទី១៩ ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ (ប្រុស០៤នាក់ស្រី០៧នាក់)។

    ក្នុងការបង្រា្កបឃាត់ខ្លួននេះសមត្ថកិច្ចរើបអូសបានវត្ថុតាង ក្រាមពណ៌សថ្លា០៥កញ្ចប់ ៨,២៣ក្រាម ម្ស៉ៅពណ៌ស០៤កញ្ចប់ ២,៦៩ក្រាម និង ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ២៩គ្រាប់ ១១,៥៤ក្រាម។ បច្ចុប្បន្នជនសង្ស័យចំនួន១១នាក់(ប្រុស០៤នាក់ស្រី០៧នាក់) បញ្ជូនមកការិយាល័យបទល្មើសគ្រឿងញៀនកសាងនីតិវិធី៕

    ប្រភព៖ ការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថផ្ទៃប្រទេស
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay