ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូមប្រុងប្រយ័ត្នផង! កុមារីអាយុ២ឆ្នាំ ស្លាប់យ៉ាង​អាណោចអាធ័ម​ដោយសារលង់ទឹកពាង

    BY Khmernote Media July 4, 2019
    សូមប្រុងប្រយ័ត្នផង! កុមារីអាយុ២ឆ្នាំ ស្លាប់យ៉ាង​អាណោចអាធ័ម​ដោយសារលង់ទឹកពាង

    កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្ណាំ២០១៩ម្សិលមិញនេះមានករណីគួរឲ្យអាណិតអាសូរដោយកុមារីអាយុ២ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែលង់ទឹកពាង។ ហេតុការណ៍នេះកើតឡើងនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ​ ខេត្ត​ព្រះវិហារ​ ខណៈពេលនេះ​សពក្មេងស្រីត្រូវបានសាច់ញ្ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី។

    ករណីកុមារាកុមារីលង់ទឹកក្នុងពាង ក្នុងធុងទឹក បានកើតឡើងជាញឹកញាប់ដូច្នោះហើយសូមមាតាបិតាគ្រប់រូប សូមប្រុងប្រយ័ត្នអោយមែនទែន ធុងទឹក និងពាងទឹកដែលយើងប្រើប្រាស់រាល់ថ្ងៃ សុទ្ធតែមានហានិភ័យដល់កូនតូចៗរបស់លោកអ្នក។ បើមានធុងឬពាងហើយនៅទឹកតិចៗនោះក្មេងៗឈោងដួសទឹកប្រឹងឈោង ទាល់តែក្បាលដាំដូងដល់បាតធុង ហើយគ្មានវិធីនឹងរើបំរាស់ ជាហេតុធ្វើអោយក្មេងឈ្លក់ទឹកស្លាប់៕

    ប្រភព៖ ABC FB
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay