រថយន្ត

Lexus LS 500 ស៊េរីថ្មី 2020 ចេញមុខហើយ ដែលជា Sedan មានពណ៌ឈាមជ្រូកដំបូងបំផុតរបស់ក្រុមហ៊ុន និងឡើងផលិតត្រឹមតែ ៣០០គ្រឿង ប៉ុណ្ណោះ

BY
autoadmin
July 4, 2019

រថយន្ត Lexus LS 500 Inspiration Series ស៊េរីឆ្នាំ 2020 កាន់តែមានរចនាប័ទ្មទំនើប និងប្រណីតជាងមុន ដែលវានឹងមកដល់ដៃអតិថិជននៅរដូវស្លឹកឈើជ្រុះនេះហើយ។ ប្រសិនបើអស់លោកអ្នកចង់ទទួលបានភាពលេចធ្លោនៅលើផ្លូវ ពណ៌ឈាមជ្រូកចាស់ (Deep Garnet) របស់ម៉ូដែលនេះពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងនោះឡើយ។ ម៉ូដែល LS 500 ក៏បំពាក់ដោយយ៉ាន់ស្ព័រ 20អ៊ីញ ក្រូមេពណ៌ខ្មៅក្រិប (Black Vapor Chrome) ផងដែរ ដែលកាន់តែបន្ថែមភាពអង់អាចដល់ប្រភេទ special edition មួយនេះ។

កៅអីរបស់វាជាប្រភេទស្បែកពណ៌ស semi-aniline ហើយដើម្បីឱ្យផ្ទៃខាងក្នុងឆ្លុះពណ៌គ្នាបានស្អាត កម្រាលព្រំ និងផ្ទៃតាប្លូ ក៏ដូចជាចង្កូត និងទ្វារ សុទ្ធតែមានពណ៌ខ្មៅទាំងអស់។ ហើយកញ្ចក់ Kiriko ក៏ត្រូវបានតុបតែងលម្អលើទ្វារ និងអូប៉ាល័រផងដែរ។ Lexus LS 500 Inspiration Series នេះបំពាក់ជាមួយម៉ាស៊ីន V6 twin-turbo ទំហំចំណុះ 3.5លីត្រ មានថាមពល 416សេះ (310គីឡូវ៉ាត់) និងកម្លាំងបង្វិលជុំ 442lb-ft (599 Newton-meters) ហើយអាចមានសន្ទុះល្បឿនពី 0-100គីឡូម៉ែត្រ/ម៉ោង ត្រឹមរយៈពេល 4.6វិនាទី ប៉ុណ្ណោះ។

Lexus LS 500 Inspiration Edition ស៊េរីឆ្នាំ 2020 នឹងផលិតឡើងតែ 300គ្រឿង ប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ហើយក្រុមហ៊ុននឹងមិនប្រកាសពីតម្លៃរបស់វានោះទេ រហូតទាល់តែជិតដល់រដូវស្លឹកឈើជ្រុះ។

អត្ថបទ៖ លីដា

Share This Post: