ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អភ័ព្វណាស់! សុខចិត្តលះបង់មិនព្យាបាលជំងឺមហារីកខ្លួនឯង ដើម្បីទុកប្រាក់ព្យាបាលជំងឺមហារីករបស់ប្រពន្ធ និងកូនស្រី

    BY Khmernote Media July 4, 2019
    អភ័ព្វណាស់! សុខចិត្តលះបង់មិនព្យាបាលជំងឺមហារីកខ្លួនឯង ដើម្បីទុកប្រាក់ព្យាបាលជំងឺមហារីករបស់ប្រពន្ធ និងកូនស្រី

    ចិន៖ បុរសជាឪពុក និងជាប្តីដ៏មានទំនួសខុសត្រូវខ្ពស់ម្នាក់សុខចិត្តលះបង់មិនព្យាបាលជំងឺមហារីកខ្លួនឯង ដើម្បីទុកប្រាក់សម្រាប់ព្យាបាលជំងឺមហារីកប្រពន្ធ និងកូនស្រីរបស់គាត់។ គ្រួសារអភ័ព្វដែលមានសមាជិកសុទ្ធតែមានជំងឺមហារីកមួយនេះរស់នៅក្នុងខេត្ត Jiangsu ភាគខាងលិចប្រទេសចិន។ បុរសជាប្តីមានឈ្មោះថា Ke Meinan អាយុ ៤២ ឆ្នាំ ហើយគាត់ត្រូវបានគេរកឃើញថា មានជំងឺមហារីកក្រពះតាំងពីឆ្នាំ ២០១៥ មកម្លះ។ ពីរបីឆ្នាំក្រោយមកស្រាប់តែប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Huaying អាយុ ៤៦ ឆ្នាំ ត្រូវបានវេជ្ជបណ្ឌិតរកឃើញថា មានជំងឺមហារីកសុដន់ម្នាក់ទៀត។

    អ្វីដែលកាន់តែអាក្រក់នោះកាលពីពេលថ្មីៗនេះ កូនស្រីវ័យ ១៦ ឆ្នាំ ម្នាក់នៅក្នុងគ្រួសារមួយនេះ ក៏ត្រូវបានគេរកឃើញថា មានជំងឺមហារីកស្បែកធ្ងន់ធ្ងរ និងតម្រូវឲ្យលេបថ្នាំជាប្រចាំផងដែរ​ ហើយជាមធ្យមនាងត្រូវការប្រាក់ប្រមាណជា ១០,០០០ យន់ (១,៤៥០​ ដុល្លារ) ក្នុងមួយថ្ងៃដើម្បីព្យាបាលជំងឺ​។ ឆ្លើយប្រាប់អ្នកសារព័ត៌មានទាំងទឹកភ្នែកហូរឥតឈប់នោះ ប្តីប្រពន្ធកំសត់មួយគូនេះបានឲ្យដឹងថា ពួកគេគាត់ជាកម្មករសំណង់ជាមួយនឹងប្រាក់ចំណូលជាមធ្យម ២ឦ០០០ យន់ (២៩០ ដុល្លារ) ក្នុងមួយខែ ហើយរហូតមកទល់នឹងពេលនេះគាត់បានចំណាយប្រាក់អស់ប្រមាណជា ១៨០,០០០ យន់ (២៦,២០០ ដុល្លារ) ហើយ សម្រាប់ព្យាបាលកូនស្រី ដែលប្រាក់ទាំងនេះបានមកពីការលក់ផ្ទះ និងទ្រព្យសម្បត្តិគ្រប់បែបយ៉ាងដែលពួកគាត់មាន។

    ពេលនេះពួកគេគ្មានប្រាក់អ្វីសម្រាប់ផ្គត់ផ្គង់ថ្លៃព្យាបាលទៀតទេ ដូចនេះបុរសជាប្តីសុខចិត្តឈប់ទិញថ្នាំសម្រាប់លេបខ្លួនឯង និងទុកលុយនោះសម្រាប់ឲ្យតែថ្លៃព្យាបាលកូនស្រី និងប្រពន្ធ។ រឿងរ៉ាវដ៏កំសត់នេះត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គម ហើយក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នារៃអង្គាសប្រាក់ឲ្យគ្រួសារមួយនេះបានចំនួន ៩០០,០០០ យន់ (១៣០,៧៩០ ​ដុល្លារ)។ គេសង្ឃឹមថាប្រាក់បរិច្ចាគនេះអាចជួយសម្រួលបន្ទុករបស់គ្រួសារនេះបានមួយផ្នែក ​តែគេមិនគិតវាអាចជួយស្រោចស្រងបញ្ហាបានទាំងស្រុងនោះទេ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay