ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាត់ទ្វារដែកភ្លាមស្រាប់តែផ្លែម៉ូទ័របែកខ្ទាតមកមុតចំបំពង់កស្លាប់ភ្លាមៗនៅនឹងកន្លែង

    BY Khmernote Media July 4, 2019
    កាត់ទ្វារដែកភ្លាមស្រាប់តែផ្លែម៉ូទ័របែកខ្ទាតមកមុតចំបំពង់កស្លាប់ភ្លាមៗនៅនឹងកន្លែង

    ករណីកាត់ដែកបែកផ្លែម៉ូទ័រមុតបំពង់ក បណ្តាលឲ្យស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ចំណុចភូមិ ជ្រោយតាប៉ា ឃុំ គគីរ​ ស្រុកកៀន ស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ធុល ធឿន ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរ ជាងសំណង់មានទីលំនៅភូមិ-ឃុំកើតហេតុ (ស្លាប់)។

    មុនពេលកើតហេតុជនរងគ្រោះ ត្រូវបានឈ្មោះម៉ៅ វ៉ាន់ណេ ភេទប្រុស អាយុ ៤៥ ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ហៅឲ្យមកជួយធ្វើទ្វារដែកផ្ទះឈ្មោះ យាន វុធ ភេទប្រុស អាយុ ៤៩ឆ្នាំ(ខ្មែរ)មានទីលំនៅ ក្នុងភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលពេល មកដល់ជនរងគ្រោះបានយកម៉ូទ័រទៅកាត់ទ្វារដែកភ្លាមនោះស្រាប់តែផ្លែម៉ូទ័របែកខ្ទាតមកមុតចំបំពង់ក បណ្តាលឲ្យដាច់ខ្យល់ស្លាប់មុនពេលបញ្ចូនមកដល់ពេទ្យបង្អែកស្រុកកៀនស្វាយ។

    ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យឃុំចុះពិនិត្យសាកសពនិងបានបញ្ជាក់ថាសាកសពមានស្លាកស្នាមមុតបំពង់កចំនួន ០១ កន្លែងប្រវែង ៦ សង់ទីម៉ែត្រជំរៅ ៦សង់ទីម៉ែត្រ។ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay