អន្តរជាតិ
ឃាត់ខ្លួនជនជាតិចិន ដែលផ្គើនបន្តសាងសង់សំណង់ក្នុងពេលហាមឃាត់ បណ្តោះអាសន្នទុកមួយយប់ជាការព្រមាន
BY Khmernote Media
July 4, 2019
ក្រុងព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានបញ្ជាអោយឃាត់ខ្លួនកម្មករសំណង់ជនជាតិចិនចំនួន២នាក់ ដែលមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដោយនៅផ្គើនបន្តធ្វើការសាងសង់អគារ ដែលអាជ្ញាធរបានហាមឃាត់បណ្តោះអាសន្ន។ នេះគឺជា សារមួយព្រមានជាទូទៅដល់គ្រប់ការដ្ឋានសំណង់ទាំងទ្បាយ ដើម្បីឲ្យមានការគោរពច្បាប់ក្នុងការសាងសង់នៅក្នុង ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២ ខែកក្កដា នេះ ឯកឩត្តមអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ការដ្ឋានសំណង់គ្រោងដែកចំនួន ៣ទីតាំង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង បានធ្វើការណែនាំឱ្យ មេការសំណង់បញ្ឈប់សកម្មភាពសាងសង់ ដោយរងចាំត្រួតពិនិត្យលក្ខណ:បច្ចេកទេសរួចរាល់សិន ទើបអាចឱ្យ ដំណើរការសាងសង់បន្ត៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ




