ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទូកដឹកជនអន្តោប្រវេសន៍មកពីប្រទេសលីប៊ី បានលិចទៅក្នុងសមុទ្រមេឌីទែរ៉ាណេ ខណៈមានតែ ៣នាក់ នៅរស់រាន

    BY autoadmin July 5, 2019
    ទូកដឹកជនអន្តោប្រវេសន៍មកពីប្រទេសលីប៊ី បានលិចទៅក្នុងសមុទ្រមេឌីទែរ៉ាណេ ខណៈមានតែ ៣នាក់ នៅរស់រាន

    អង្គការអន្តោប្រវេសន៍អន្ដរជាតិ (IMO) កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ទូកដឹកជនអន្តោប្រវេសន៍ចំនួន ៨៦នាក់ មកពីប្រទេសលីប៊ី បានលិចកាលពីថ្ងៃពុធ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ (Mediterranean) ពីទីក្រុងហ្សាហ្សីស របស់ប្រទេសទុយនីស៊ី។ មានតែអ្នកដំណើរ ៣នាក់ ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។ អ្នកស្រី Lorena Lando ប្រធានអង្គការ IOM នៅទុយនីស៊ីបាននិយាយថា អ្នកនេសាទទុយណេស៊ីបានទាញបុរស ៤នាក់ ចេញពីទូកដែលលិច ប៉ុន្តែពួកគេមិនបានឃើញមានអ្នកដំណើរផ្សេងទៀតនោះទេ។

    បុរសម្នាក់ក្នុងចំណោមបុរសទាំង ៤នាក់ ដែលត្រូវបានជួយសង្គ្រោះ ក៏បានស្លាប់ក្នុងយប់ថ្ងៃដដែល ខណៈពេលដែលមនុស្ស ៣នាក់ ផ្សេងទៀតកំពុងស្ថិតនៅមន្ទីរពេទ្យ។ ការស្លាប់នេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីមានការវាយប្រហារតាមអាកាសនៅឯមជ្ឈមណ្ឌលឃុំឃាំងលីប៊ីមួយ នៅឯជាយរដ្ឋធានី Tripoli ដែលបានសម្លាប់មនុស្សយ៉ាងតិច ៤៤នាក់ និងរងរបួស ៨០នាក ៕

    អត្ថបទ៖ លីដា

    Share This Post: