អន្តរជាតិ
អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមចាក់ដីបំពេញតាមទីតាំងដក់ទឹកតាមតំបន់ប្រាសាទនានា
BY Khmernote Media
July 5, 2019
ខេត្តសៀមរាប៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានចាក់បំពេញដីនៅតាមទីតាំងមួយចំនួន ដែលមានដក់ទឹកនារដូវវស្សា ដើម្បីសម្រួលដល់ភាពងាយស្រួលក្នុងការអញ្ជើញធ្វើដំណើរទស្សនារបស់ភ្ញៀវទេសចរ តាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។
ទីតាំងដែលបានបំពេញដីបំបាត់ទឹកដក់ រួមមាន ៖ នៅមុខស្ពានបណ្តែតទឹក ច្រកចូលប្រាសាទអង្គរ និង នៅមុខទីលានព្រះគន្លង់ ហើយក្រៅពីទីតាំងនេះ ក្រុមការងារនឹងបន្តអនុវត្តនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដើម្បីសម្រួលផ្លូវសម្រាប់ភ្ញៀវដើរឱ្យប្រសើឡើងជាបន្តបន្ទាប់ ជៀសវាងទឹកដក់បង្ករឱ្យមានការខូចខាត៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប


