ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់បានក្លាយជាមនុស្សមានសតិមិនប្រក្រតី ដោយសារវក់លេងទូរស័ព្ទខ្លាំងពេក

    BY Khmernote Media July 10, 2019
    ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់បានក្លាយជាមនុស្សមានសតិមិនប្រក្រតី ដោយសារវក់លេងទូរស័ព្ទខ្លាំងពេក

    ចិន៖ ក្មេងប្រុសម្នាក់ត្រូវបានគេរាយការណ៍ថា បានកើតមានបញ្ហាសតិមិនប្រក្រតីក្រោយរូបគេប្រឹងចុចលេងទូរស័ព្ទគ្មានពេលសម្រាកអស់រយៈពេលជាយូរខែ។ ក្មេងប្រុសរងគ្រោះត្រូវបានគេបង្ហាញថា មានអាយុ ១៣ ឆ្នាំ រស់នៅក្នុងខេត្ត Zhejiang ភាគខាងត្បូងប្រទេសចិន។ មុនពេលកើតមានបញ្ហាខាងលើនេះ កុមាររងគ្រោះទទួលបានទូរស័ព្ទមួយគ្រឿងជាអំណោយពីម្តាយក្នុងថ្ងៃកំណើតរបស់គេ សម្រាប់ទុកទំនាក់ទំនងគ្នាពេលម្តាយឪពុកមិននៅផ្ទះ។ យ៉ាងណាក្តី ចាប់តាំងពីបានទូរស័ព្ទនោះមក កុមាររងគ្រោះគិតតែពីចុចទូរស័ព្ទលេងជាច្រើនម៉ោងក្នុងមួយថ្ងៃៗ ហើយយប់ខ្លះរូបគេបានវក់នឹងទូរស័ព្ទស្ទើរតែដល់ភ្លឺក៏មានដែរ។ ក្រោយស្ថិតក្នុងស្ថានភាពនេះជាច្រើនខែមក ស្រាប់តែកុមាររងគ្រោះក្លាយជាមនុស្សមានសតិមិនប្រក្រតី ពេលខ្លះបោកក្បាលខ្លួននឹងជញ្ជាំង ពេលខ្លះភ្លេចម្តាយឪពុកខ្លួនឯង ហើយរាងកាយផ្ដើមសេ្លកស្លាំង និងអស់កម្លាំងជាខ្លាំង។

    ក្រោយបញ្ចូនទៅដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតបានរកឃើញថា កុមាររងគ្រោះមានជំងឺម្យ៉ាងដែលគេហៅថា Autoimmune Encephalitis។ ជំងឺថ្មីនេះកើតឡើងដោយសារតែជនរងគ្រោះ បានប្រើប្រាស់ខួរក្បាលខ្លាំងពេក និងគ្មានពេលសម្រាកសម្រាប់ខួរក្បាល ហើយពេលស្ថានភាពនេះបានបន្តកើតមានជាប់គ្មាក្នុងរយៈពេលយូរ វានឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយ និងខួរក្បាលធ្លាក់ចុះជាខ្លាំង រហូតឈានដល់មានសតិមិនប្រក្រតីតែម្តង។ ក្រោយព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេល ២៨ ថ្ងៃមក ពេលនេះកុមាររងគ្រោះបានជាសះស្បើយវិញហើយ។ សូមបញ្ជាក់ថា Autoimmune Encephalitis ជាប្រភេទជំងឺម្យ៉ាងដែលច្រើនកើតមានចំពោះអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយស្រាប់ ហើយមនុស្សមួយចំនួននឹងមិនកើតមានបញ្ហានេះទេ បើទោះជាពួកគេស្ថិតនៅក្នុងស្ថានភាពដូចកុមាររងគ្រោះខាងលើនេះក៏ដោយ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay