ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះរញ្ជួយដី ២ថ្ងៃជាប់គ្នា បានវាយប្រហារតំបន់ភាគខាងត្បូងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក

    BY Khmernote Media July 6, 2019
    គ្រោះរញ្ជួយដី ២ថ្ងៃជាប់គ្នា បានវាយប្រហារតំបន់ភាគខាងត្បូងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក

    សហរដ្ឋអាមេរិក៖ គ្រោះរញ្ជួយដីចំនួន ២ដងបានវាយប្រហារតំបន់ភាគខាងត្បូងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ជាបន្តបន្ទាប់គ្នាកាលពីពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច SFGATE។ ប្រភពដដែលបានឲ្យដឹងថា គ្រោះរញ្ជួយដីទីមួយបានកើតឡើងក្នុងកម្រិត ៦,៤ រិចទ័រ កាលពីម្សិលមិញនេះ ហើយស្រាប់តែមានគ្រោះរញ្ជួយដីមួយបានកើតឡើងបន្ថែមទៀតក្នុងកម្រិត ៧,១ រិចទ័រនៅថ្ងៃនេះ។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានជនរងគ្រោះ ឬមានការបំផ្លិតបំផ្លាញយ៉ាងណានោះទេ ព្រោះថាតំបន់ដែលកើតហេតុនោះជាតំបន់ដែលមិនសូវមានប្រជាពលរដ្ឋរស់នៅនោះទេ។

    យោងតាមក្រុមអ្នកជំនាញផ្នែកគ្រោះមហ្តរាយធម្មជាតិអាមេរិកបានបញ្ជាក់ថា ក្នុងពេលដ៏ឆាប់ខាងមុននេះគ្រោះរញ្ជួយដីអាចនឹងកើតមាននៅតំបន់ដដែលនេះម្តងទៀត ហើយវានឹងមានលក្ខណៈធ្ងន់ធ្ងរជាងមុន ៥%។ ដូចនេះគេបានធ្វើការផ្សព្វផ្សាយ និងព្រមាណប្រជាពលរដ្ឋឲ្យនៅឆ្ងាយពីកន្លែងដែលអាចកើតហេតុ និងបើគ្មានភារកិច្ចសំខាន់នោះទេ កុំធ្វើដំណើរកាត់តំបន់នេះឲ្យសោះ។ សូមបញ្ជាក់ថា តំបន់មួយនេះក៏ធ្លាប់កើតមានគ្រោះរញ្ជួយដែរកាលពី ២០ ឆ្នាំមុន តែកាលនោះវាបានកើតឡើងក្នុងកម្រិតទាប មិនមែនក្នុងកម្រិតខ្ពស់ដូចលើកនេះឡើយ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay