ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបានបង្ហាញថា មនុស្សជាតិអាចនឹងផុតពូជលើផែនដីនៅ ៧៦០ ឆ្នាំទៀត

    BY Khmernote Media July 12, 2019
    ការសិក្សាមួយបានបង្ហាញថា មនុស្សជាតិអាចនឹងផុតពូជលើផែនដីនៅ ៧៦០ ឆ្នាំទៀត

    សៀវភៅនៃការស្រាវជ្រាវមួយក្បាល ដែលមានចំណងជើងថា “The Doomsday Calculation” បានបង្ហាញថា មានឱកាសអាចទៅរួចរហូតដល់ ៥០% ដែលបង្ហាញថា ពូជមនុស្សជាតិអាចនឹងបាត់បង់ទាំងស្រុងនៅក្នុងរយៈពេល ៧៦០ ឆ្នាំទៅមុខទៀត។ សៀវភៅមួយក្បាលនេះជាស្នាដៃស្រាវជ្រាវ និងចងក្រងរបស់លោក William Poundstone ដែលជាសាស្រ្តាចារ្យនៅក្នុងសាកលវិទ្យាល័យ Princeton សហរដ្ឋអាមេរិក។ សៀវភៅ “The Doomsday Calculation” ត្រូវបានដាក់លក់ជាសាធារណៈ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក។

    បើយោងតាមសារព័ត៌មាន DAILYMAIL ដែលបានច្បិចយកទិន្នន័យខាងលើ និងធ្វើការប្រៀបធៀបជាមួយនឹងការសិក្សាមួយ ដែលបានរកឃើញកាលពីឆ្នាំ ១៩៩៣ នោះ បានបង្ហាញថា ការសិក្សាទាំងពីរនេះមានលក្ខណៈខុសគ្នាបន្តិច ដោយការសិក្សាដែលបានធ្វើឡើងកាលពីឆ្នាំ ១៩៩៣ បានបង្ហាញថា មនុស្សជាតិអាចនឹងបាត់បង់ទាំងស្រុងនៅក្នុងចន្លោះរយៈពេលពី ០,២ លានឆ្នាំ ទៅ ៨ លានឆ្នាំខាងមុខទៀត។ ដោយឡែកទិន្នន័យរបស់លោកសាស្រ្តាចារ្យ William Poundstone បែរជាបង្ហាញថា មនុស្សជាតិអាចនឹងបាត់បង់នៅក្នុងរយៈពេល ៧៦០ ឆ្នាំទៀតទៅវិញ។ បើទោះជាមានរយៈពេលខុសគ្នាមែន តែការសិក្សាទាំងពីរមានចំណុចរួមមួយគឺ នៅក្នុងពេលអនាគតមនុស្សជាតិនឹងត្រូវរលាយបាត់ពីពិភពលោកនេះ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay