ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្សែប្រយុទ្ធខ្ញីចាស់ Zlatan Ibrahimovic និងក្លឹបបិសាចក្រហម Manchester United បានប្រកាសចែកផ្លូវគ្នាហើយនឹងផ្ទេរទៅកាន់លីគកំពូលសហរដ្ឋអាមេរិក MSL នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ

    BY Khmernote Media March 23, 2018
    ខ្សែប្រយុទ្ធខ្ញីចាស់ Zlatan Ibrahimovic និងក្លឹបបិសាចក្រហម Manchester United បានប្រកាសចែកផ្លូវគ្នាហើយនឹងផ្ទេរទៅកាន់លីគកំពូលសហរដ្ឋអាមេរិក MSL នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ

    ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានប្រកាសចែកផ្លូវគ្នាជាមួយនឹងក្លឹបបិសាចក្រហម Manchester United កាលពីម្សិលមិញនេះបន្ទាប់ពីរួមរស់ជាមួយនឹងក្លឹបបិសាចក្រហម Manchester United បានជិតពីររដូវកាលមក។

    ខ្សែប្រយុទ្ធខ្ញីចាស់ Zlatan Ibrahimovic នឹងចាកចេញទៅកាន់លីគកំពូលរបស់សហរដ្ឋអាមេរិក MSL នៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ បន្ទាប់ពីក្លឹបមួយនៅក្នុងលីគកំពូល MSL បានចាចារជាមួយនឹង Zlatan អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ។

    យោងតាមសារពត៌មាន ESPN បានចុះផ្សាយអោយដឹងថា៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានយល់ព្រមផ្ទេរទៅកាន់លីគកំពូល MSL ហើយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ហើយខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះនឹងមកដល់សហរដ្ឋអាមេរិកនៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ បន្ទាប់ពីប្រកាសចែកផ្លូវគ្នាជាមួយនឹងក្លឹបបិសាចក្រហម​ Manchester United របស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic រួចមកលោក Jose Mourinho បានជូនពរ Zlatan អោយជោគជ័យនៅក្នុងលីគកំពូល MSL។

    ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងផ្ទេរចេញពីក្លឹបបិសាចក្រហម Manchester United ទៅកាន់ក្លឹប LA Galaxy នៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ គួរបញ្ជាក់ដែរថាខ្សែប្រយុទ្ធ Zlatan Ibrahimovic បានបង្ហាញខ្លួនអោយក្លឹបបិសាចក្រហម Manchester United បាន 53 ប្រកួតនិងសុតបញ្ចូលទីបានចំនួន 29 គ្រាប់។

    បុត្រ

    ប្រភព៖ Goal

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay