ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដាច់លុយពេក! បុរសប្រកាសតាម Facebook លក់ប្រពន្ធឲ្យរួមភេទជាមួយបុរសបីនាក់ជាថ្នូរនឹងប្រាក់ជាង ១០០ ដុល្លារ

    BY Khmernote Media July 11, 2019
    ដាច់លុយពេក! បុរសប្រកាសតាម Facebook លក់ប្រពន្ធឲ្យរួមភេទជាមួយបុរសបីនាក់ជាថ្នូរនឹងប្រាក់ជាង ១០០ ដុល្លារ

    ឥណ្ឌូនេស៊ី៖ បុរសឥណ្ឌូនេស៊ីម្នាក់ប្រកាសលក់ប្រពន្ធរបស់ខ្លួនតាមរយៈបណ្តាញសង្គម  Facebook ដោយបញ្ជាក់ថា នាងអាចរួមភេទជាមួយនឹងបុរសបីនាក់បានជាថ្នូរនឹងប្រាក់ត្រឹមតែ ២ លាន Rupiah (១៤០ ដុល្លារ) ប៉ុណ្ណោះ។ បុរសជាប្តីរូបនេះមានឈ្មោះថា Amin Santoso  អាយុ ២៩ ឆ្នាំ ហើយគាត់បានរៀបការជាមួយប្រពន្ធអស់រយៈពេល ១២ ឆ្នាំមកហើយ និងថែមទាំងមានកូនពីរនាក់ថែមទៀតផង។ ក្រោយបានបង្ហោះសារលក់ប្រពន្ធសាធារណៈដូចនេះ ប៉ូលិសបានធ្វើការឃាត់ប្តីប្រពន្ធទាំងពីរនាក់នេះ ដើម្បីធ្វើការសាកសួរ។

    នៅក្នុងស្ថានីយ៍ប៉ូលិសបុរសជាប្តីបានប្រាប់ថា គ្រួសារគាត់ខ្វះខាតលុយកាក់ជាខ្លាំងទើបគាត់សម្រេចចិត្តធ្វើដូចនេះ។ ចំណែកឯស្រ្តីជាប្រពន្ធវិញក៏បានសារភាពថា នាងក៏បានយល់ព្រមធ្វើតាមប្តីរបស់នាងដែរ ដើម្បីយកលុយទិញអាហារឲ្យកូនហូប។ យ៉ាងណាក្តី ការជួញដូរមនុស្សជារឿងខុសច្បាប់មួយ ដូចនេះប៉ូលិសបានសម្រេចឃុំខ្លួនបុរសជាប្តីទៅតាមច្បាប់ប្រឆាំងនឹងការជួញដូរមនុស្ស។ ដោយឡែកស្រ្តីជាប្រពន្ធត្រូវបានគេដោះលែងវិញ ដើម្បីទៅចិញ្ចឹមកូន បើមិនដូចនោះទេកូនតូចៗអាចនឹងដាច់ពោះស្លាប់៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay