ខ្មែរណូត

ស្វែងរក

  • កីឡា

    ពេលខ្លះមានលុយរកទិញសំបុត្រឡានក្រុងមិនបានផង ប៉ុន្តែពេលនេះក្រុមហ៊ុនស្រាបៀរ GANZBERG បង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយគឺចែកសំបុត្រឡានក្រុងឥតគិតថ្លៃ ពិតជារំភើបមែន

    BY Khmernote Media March 23, 2018
    ពេលខ្លះមានលុយរកទិញសំបុត្រឡានក្រុងមិនបានផង ប៉ុន្តែពេលនេះក្រុមហ៊ុនស្រាបៀរ GANZBERG បង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយគឺចែកសំបុត្រឡានក្រុងឥតគិតថ្លៃ ពិតជារំភើបមែន

    នាឪកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ បានត្រៀមខ្លួនក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ទៅលេងផ្ទះ ជួបជុំញាតិមិត្តក្រុមគ្រួសារ របស់ខ្លួនគ្រប់ៗគ្នា។ ស្របពេលនេះដែរ បងប្អូនយើងខ្លះមានថវិការក្នុងការទិញសំបុត្រឡានក្រុង ប៉ុន្តែបែរជាពិបាកទិញ ហើយពេលខ្លះក៏ទិញមិនបានទៀតផង ព្រោះតែតម្រូវការសំបុត្រឡានក្រុងកើនឡើង លើសពីការផ្គត់ផ្គង់។

    ទន្ទឹមនឹងនេះដែរក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានប្រកាសថាខ្លួននឹងធ្វើការចែកសំបុត្រឡានក្រុងឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងបំពេញការងារនៅភ្នំពេញ ដើម្បីអោយពួកគាត់បានទៅលេងស្រុកកំណើត នាឪកាសបុណ្យចូលឆ្នាំខាងមុខនេះ ដោយសំបុត្រឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចែកជូនបងប្អូនទាំងអស់គ្នានៅថ្ងៃទី​ ០១ ខែមេសា ឆ្នាំ២០១៨ នេះចាប់ពីម៉ោង ៨ព្រឹក រហូតដល់អស់សំបុត្រ។ នេះពិតជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរយើង ដែលទទួលបានសំបុត្រឡានក្រុងដោយមិនចាំបាច់ចំណាយថវិការសូម្បីមួយកាក់មួយសេនឡើយ ហើយចំពោះថ្ងៃចេញដំណើរគឺនៅថ្ងៃទី ១២ ខែមេសា វេលាម៉ោង ៨ព្រឹក។

    គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយដែលក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកចំណាយធ្វើដំណើរទៅកាន់ស្រុកកំណើត ដោយសំបុត្រនឹងធ្វើការចែកនៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង ៨ព្រឹក រហូតអស់សំបុត្រ។ ហើយឡានក្រុង GANZBERG នឹងចេញដំណើរនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ នេះដោយឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ប៉ោយប៉ែត ព្រះវិហារ ស្រុកស្រអែម ស្រុកអន្លង់វែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ស្រុកឆ្លូង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ព័ត៌មានបន្ថែមទំនាក់ទំនង៖ 078 340 507 / 087 5555 89 / 096 28 22226

    Share This Post:
    MPO4D jitutoto mpo4d Mpoplay