ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទារិកាម្នាក់អាចនឹងពិការភ្នែក ដោយសារតែមានជំងឺដំបៅកញ្ចក់ភ្នែក ហើយម្តាយមិនបានយកទៅពេទ្យ​ បែរជាបន្តក់ទឹកដោះចូលក្នុងភ្នែកកូនទៅវិញ

    BY Khmernote Media July 13, 2019
    ទារិកាម្នាក់អាចនឹងពិការភ្នែក ដោយសារតែមានជំងឺដំបៅកញ្ចក់ភ្នែក ហើយម្តាយមិនបានយកទៅពេទ្យ​ បែរជាបន្តក់ទឹកដោះចូលក្នុងភ្នែកកូនទៅវិញ

    ទារិកាអាយុ៣១ថ្ងៃ បានប្រឈមនឹងភាពពិការភ្នែកខ្លាំង ដោយសារទារិកាមានជំងឺដំបៅកញ្ចក់ភ្នែកកំរិតធ្ងន់ធ្ងរ ហើយម្តាយមិនបាននាំកូនមកមន្ទីរពេទ្យ ហើយបានព្យាបាលដោយបន្តក់ទឹកដោះម្តាយដោយខ្លួនឯងចូលក្នុងភ្នែកកូនរយៈពេល២ថ្ងៃ ទើបយកមកមន្ទីរពេទ្យ ធ្វើឱ្យសភាពជម្ងឺកាន់តែធ្ងន់ធរ ប្រឈមនឹងភាពពិការភ្នែក ដោយសារការព្យាបាលពុំចំទិសដៅ។

    អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ ជាពិសេសឪពុកម្តាយ អាណាព្យាបាលទាំងអស់មេត្តាប្រុងប្រយ័ត្ន និងបញ្ឈប់ជំនឿដែលគ្មានវេជ្ជសាស្រ្តទទួលស្គាល់ ដែលគិតថាទឹកដោះម្តាយអាចព្យាបាលបញ្ហាភ្នែកកូនបាន ត្រូវបញ្ជូនកុមារដែលមានបញ្ហា មកជួបជាមួយគ្រូពេទ្យឯកទេសដើម្បីទទួលការព្យាបាលទាន់ពេលវេលា។ (តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត តោ រេមី ឯកទេសចក្ខុរោគ បម្រើការងារនៅមន្ទីរពេទ្យព្រះអង្គឌួង) (ទឹកដោះម្តាយពុំបង្ករឱ្យមានដំបៅកញ្ចក់ភ្នែកទេ)៕

    ប្រភព៖ មន្ទីរពេទ្យព្រះអង្គឌួង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay