ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសថៃឃាត់ខ្លួនក្មេងស្ទាវ ៧០ នាក់ និងម៉ូតូ ២៦១ គ្រឿង នាំគ្នាប្រណាំងម៉ូតូខុសច្បាប់តាមផ្លូវសាធារណៈ

    BY Khmernote Media July 15, 2019
    ប៉ូលិសថៃឃាត់ខ្លួនក្មេងស្ទាវ ៧០ នាក់ និងម៉ូតូ ២៦១ គ្រឿង នាំគ្នាប្រណាំងម៉ូតូខុសច្បាប់តាមផ្លូវសាធារណៈ

    ថៃ៖ ប៉ូលិសថៃបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៧០ នាក់ និងម៉ូតូចំនួន ២៦១ គ្រឿង ជុំវិញករណីប្រណាំងម៉ូតូខុសច្បាប់នៅលើផ្លូវសាធារណៈ។ ការបង្រ្កាបនេះបានធ្វើឡើងនៅក្នុងខេត្ត Samut Prakan​ ភាគខាងត្បូងប្រទេសថៃ ហើយតំបន់កើតហេតុនេះគឺជាតំបន់ដែលមានការនិយមប្រណាំងម៉ូតូជាខ្លាំងពីសំណាក់ក្រុមក្មេងស្ទាវ។ បើតាមនាយឧត្តមសេនីយ៍ Ampon Buarabporn ស្នងការនគរបាលខេត្តខាងលើនេះបានប្រាប់អ្នកសារព័ត៌មានថា ក្រុមការងាររបស់លោកកំពុងតែបន្តការស៊ើបអង្កេត ដើម្បីឈានទៅបិទហាងចំនួន ៤៦ ផ្សេងទៀត ដែលបានផ្តល់សេវាកែច្នៃម៉ូតូសម្រាប់យកមកប្រណាំងនេះ ព្រោះថាហាងទាំងនោះបានចូលរួមលើកទឹកចិត្តជាខ្លាំងឲ្យមានការប្រណាំងម៉ូតូនេះកើតឡើង។

    សូមបញ្ជាក់ថា ការប្រណាំងម៉ូតូខុសច្បាប់នៅលើផ្លូវសាធារណៈបានបង្កឲ្យមានគ្រោះថ្នាក់ និងការរំខានជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងអ្នកដំណើរលើដងផ្លូវផ្សេងទៀត ហើយវាជាទង្វើផ្ទុយនឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់ថៃផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងថា មនុស្សទាំង ៧០ នាក់ខាងលើនេះ ត្រូវជាប់គុក ឬពិន័យជាប្រាក់ប៉ុណ្ណានោះទេ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay