ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដៃជើងមានគ្រប់មិនប្រកបរបរសមរម្យ បែរមកធ្វើជាចោរឆក់ទូរស័ព្ទ ចុងក្រោយត្រូវសមត្ថកិច្ចក្របួចបាន

    BY Khmernote Media July 15, 2019
    ដៃជើងមានគ្រប់មិនប្រកបរបរសមរម្យ បែរមកធ្វើជាចោរឆក់ទូរស័ព្ទ ចុងក្រោយត្រូវសមត្ថកិច្ចក្របួចបាន

    កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី មានករណីប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់ទោស ដោយក្រុមចោរមានគ្នា៣នាក់ ឆក់ទូរស័ព្ទដៃម៉ាក iphone 8plus របស់ជនជាតិចិននៅចំណុចកែងក្លីនិក ព្យាបាល សង្ក័ម៉ារី ផ្លូវសហព័ន្ធរ៉ុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

    ជនសង្ស័យមានគ្នា៣នាក់ប្រើមធ្យោបាយម៉ូតូ៣គ្រឿង មានឈ្មោះ ឆេង ពេជ្រ ភេទប្រុស អាយុ១៩ ជាអ្នកឆក់ផ្ទាល់ ស្នាក់នៅ ផ្ទះលេខ៨០ បុរីចំការដូង ខណ្ឌដង្កោ ជិះម៉ូតូហុងដាស្កុបពី ស៊េរី២០២០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-5846 និង ឈ្មោះ អ៊ី លឹមងួន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងម៉ាស៊ីនដេរ ធ្វើសកម្មភាពបិតគូទ ស្នាក់នៅភូមិអង្គស្លែង សង្កាត់ឪឡឹក ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៍ខៀវ ស៊េរី ២០១៩ បិតស្កុតស ពាក់ស្លាកលេខ ភ្នំពេញ 1HD-2850 ជនសង្ស័យទាំង២រូបនេះត្រូវបានឃាត់ខ្លួន និងឈ្មោះ អាម៉េង ភេទប្រុសអាយុជាង ២០ឆ្នាំ ស្នាក់នៅម្តុំ ព្រែកប្រា ខណ្ឌច្បារអំពៅ ជិះម៉ូតូ ហុងដាឃ្លីក ពណ៍ខ្មៅ ស៊េរី២០១៩ មិនចាំស្លាកលេខ រត់គេចខ្លួន។

    ក្រោយពីបង្ក្រាបក្របួចក្រុមចោរ សមត្ថកិច្ចដកហូតបាន ទូរស័ព្ទដៃម៉ាក 8Plus ពណ៍ខ្មៅ និងម៉ូតូ២គ្រឿង មាន ម៉ូតូហុងដាស្កុបពី ស៊េរី២០២០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-5846 និង ម៉ូតូម៉ាកហុងដាឃ្លីក ពណ៍ខៀវ ស៊េរី ២០១៩ បិតស្កុតស ពាក់ស្លាកលេខ ភ្នំពេញ 1HD-2850 បច្ចុប្បន្នជនសង្ស័យ កំពុងធ្វើការសាកសួរនៅប៉ុស្តិ៍កាកាបទី២៕

    ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay