ខ្មែរនគរ FC ឆ្ពោះដំណើរផ្សងព្រេងទៅកាន់វគ្គ 24 ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះក្រុម យុវជននាឋអាស៊ីដោយលទ្ធផល 5-2
- March 26, 2018
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 10 គូរទី 2 រវាងក្រុម ខ្មែរនគរ FC និងក្រុម យុវជននាឋអាស៊ី បានបញ្ចប់ទៅដោយលទ្ធផលក្រុម ខ្មែរនគរ FC បន្ដដំណើរទៅកាន់វគ្គ 24 ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះក្រុម យុវជននាឋអាស៊ី ដោយលទ្ធផល 5-2។

នៅក្នុងការប្រកួតរបស់ក្រុម ខ្មែរនគរ FC នៅក្នុងការប្រកួតសប្ដាហ៍នេះសង្កេតឃើញថាក្រុមមួយនេះមានការលេងសហការណ៍គ្នាបានល្អ និយាយរួមគឺកីឡាកររបស់ក្រុមមួយនេះមានការយល់ចិត្តគ្នាល្អ។ ចំណែកឯកម្លាំងរបស់ក្រុម ខ្មែរនគរ FC ក៏មានកម្លាំងពេញល្អទាំងការបិទ និងរារាំងគូរប្រកួត មិនអោយសុតបញ្ចូលទីខ្លួនគឺក្រុម ខ្មែរនគរ FC ធ្វើបានល្អច្រើន។ ការគ្រប់គ្រងបាល់របស់ក្រុម ខ្មែរនគរ FC ក៏មានការគ្រប់គ្រងបាល់បានច្រើនគួរសមដែរ។ ការសម្រុកនិងវាយបករបស់ក្រុម ខ្មែរនគរ FC ភាគច្រើនគឺបានជោគជ័យដោយសម្រេចទីគូរប្រកួតដល់ទៅ 5 គ្រាប់ឯណោះសរុបទាំងតង់ទី 1 និងទី 2។
ចំណែកឯក្រុម យុវជននាឋអាស៊ី វិញនៅក្នុងការប្រកួតសប្ដាហ៍នេះសង្កេតឃើញថាក្រុមមួយនេះនៅក្នុងតង់ទី 1 និងទី 2 បានព្យាយាមសម្រុកនិងវាយបកលឿនៗមកខាងក្រុម ខ្មែរនគរ FC ច្រើនប៉ុន្ដែការសម្រុករបស់ក្រុម យុវជននាឋអាស៊ី ហាក់ដូចជាមិនសូវជោគជ័យសោះ។ ចំណែកឯការលេងរបស់ក្រុម យុវជននាឋអាស៊ី វិញនៅតំបន់ការពារពួកគេលេងដូចជាមិនសូវត្រូវចិត្តគ្នា ការប៉ះបាល់វិញសង្កេតឃើញថាមានការខូចបាល់ច្រើននៅក្នុងតំបន់បម្រើកណ្ដាល។ យុទ្ធសាស្រ្ដរបស់ក្រុម យុវជននាឋអាស៊ី នៅក្នុងប្រកួតនេះភាគច្រើនគឺលេងទប់ច្រើនជាងប្រយុទ្ធទើបធ្វើអោយក្រុមមួយនេះមានការសុតបញ្ចូលទីបានតិច។ បញ្ចប់ការប្រកួតក្រុម ខ្មែរនគរ FC បន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះក្រុម យុវជននាឋអាស៊ី ដោយលទ្ធផល 5-2។

- Share This Post:






