ខ្មែរណូត

ស្វែងរក

  • កីឡា

    កីឡាករក្លឹបកាំភ្លើងធំ Arsenal លោក Mesut Özil និង Sead Kolašinac ត្រូវបានជនមិនស្គាល់មុខ ប៉ុនប៉ងប្លន់យករថយន្តនៅឯទីក្រុងឡុងដ៍

    BY autoadmin July 26, 2019
    កីឡាករក្លឹបកាំភ្លើងធំ Arsenal លោក Mesut Özil និង Sead Kolašinac ត្រូវបានជនមិនស្គាល់មុខ ប៉ុនប៉ងប្លន់យករថយន្តនៅឯទីក្រុងឡុងដ៍

    កីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal ចំនួនពីរនាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានជនមិនស្គាល់មុខប៉ុនប៉ងប្លន់យករថយន្ត នៅឯទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍។ វីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា កីឡាករលោក Mesut Özil និងលោក Sead Kolašinac កំពុងត្រូវបានដេញពីក្រោយដោយចោរប្លន់ប៉ុន្មាននាក់។ ប៉ុន្តែយ៉ាងណាក៏ដោយ CNN មិនអាចផ្ទៀងផ្ទាត់វីដេអូនេះបានច្បាស់លាស់នៅឡើយទេ ហើយអ្នកនាំពាក្យរបស់ក្លឹប Arsenal បាននិយាយថា៖ «ទាំងកីឡាករ Mesut Özil និង Sead Kolašinac មិនរងរបួសអ្វីទេ»។

    ជនល្មើសត្រូវបានគេរាយការណ៍ថា បានជិះម៉ូតូមានគ្នាពីរនាក់ និងបានព្យាយាមប្លន់យករថយន្តពីកីឡាករទាំងពីរ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ជាសំណាងល្អណាស់ ដែលកីឡាករ Mesut Özil និង Sead Kolašinac បានរួចខ្លួនមិនមានរងរបួសអ្វី។ ហើយបើមើលតាមវីដេអូដែលគេបានបង្ហោះ វាដូចជា Mesut Özil ជាអ្នកបើករថយន្ត ហើយ Sead Kolašinac ជាអ្នករួមដំណើរ។ នៅពេលជនល្មើសតាមពួកគេ កីឡាករ Sead Kolašinac ក៏បានចុះមកប្រតាយប្រតប់ជាមួយពួកគេ។ គួរឱ្យស្ដាយជនល្មើសដែលប៉ុនប៉ងប្លន់កីឡាករទាំងពីរ នៅមិនទាន់វែកមុខចាប់បាននៅឡើយទេ ហើយប៉ូលិសក៏នៅតែតាមស៊ើបអង្កេត និងស្វែងរកការចាប់ខ្លួនពួកគេបន្ដផងដែរ៕

    https://www.youtube.com/watch?v=S0CGl_H_Oe4

    អត្ថបទ៖ លីដា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay