កីឡា

៥ថ្ងៃទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋខ្មែរទៅលេង ស្រុកកំណើតនៅថ្ងៃចូលឆ្នាំ

BY
Khmernote Media
March 27, 2018

តាមការកំណត់នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ ដំណើរការចែកសំបុត្រឡានក្រុងឥតគិតថ្លៃនឹងត្រូវធ្វើឡើងនៅកោះពេជ្រ វេលាម៉ោង ៨ព្រឹក ដោយក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដើម្បីជូនពួកគាត់ទៅលេងស្រុកកំណើតជួបជុំបងប្អូននាឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។ ដោយឡានក្រុងមនុស្សធម៌ របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងចេញដំណើរនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ដូចនេះអ្នកដែលមានបំណងទៅលេងស្រុកកំណើតនៅថ្ងៃទី ១២ មេសា អាចមកទទួលយកសំបុត្រឡានក្រុងមនុស្សធម៌ទុកជាមុន នៅកោះពេជ្រ នាថ្ងៃទី១ មេសា ខាងមុខនេះបាន ព្រោះគេចែកតែមួយថ្ងៃប៉ុណ្ណោះ រហូតដល់អស់សំបុត្រ។ លើសពីការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃនេះទៀតនោះគឺ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG UBER BUS 2018 នៅមុខសាលមហោស្រពកោះពេជ្រ ចាប់ពីម៉ោង៨យប់តទៅ។

គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយដែលក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកចំណាយធ្វើដំណើរទៅកាន់ស្រុកកំណើត ដោយសំបុត្រនឹងធ្វើការចែកនៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង ៨ព្រឹក រហូតអស់សំបុត្រ។ ហើយឡានក្រុង GANZBERG នឹងចេញដំណើរនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ នេះដោយឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ប៉ោយប៉ែត ព្រះវិហារ ស្រុកស្រអែម ស្រុកអន្លង់វែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ស្រុកឆ្លូង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ព័ត៌មានបន្ថែមទំនាក់ទំនង៖ 078 340 507 / 087 5555 89 / 096 28 22226៕

Share This Post: