ខ្មែរណូត

ស្វែងរក

  • កីឡា

    Man Utd និង Juventus នឹងប្រជែងគ្នាដណ្ដើមខ្សែបម្រើ Aaron Ramsey ពីក្លឹបកាំភ្លើងធំ Arsenal នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ

    BY Khmernote Media March 27, 2018
    Man Utd និង Juventus នឹងប្រជែងគ្នាដណ្ដើមខ្សែបម្រើ Aaron Ramsey ពីក្លឹបកាំភ្លើងធំ Arsenal នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ

    ក្លឹបបិសាចក្រហម Manchester United នឹងចូលរួមប្រជែងគ្នាជាមួយនឹងក្លឹបសេះបង្កង់ Juventus ក្នុងការចុះហត្ថលេខាទិញខ្សែបម្រើ Aaron Ramsey ពីក្លឹបកាំភ្លើងធំ Arsenal នេះយោងតាមការបញ្ជាក់របស់សារពត៌មាន The Sun។

    តម្លៃខ្លួនរបស់ខ្សែបម្រើសញ្ជាតិវ៊ែល Aaron Ramsey ត្រូវបានគេព្យាការណ៍ថា Ramsey នឹងមានតម្លៃខ្លួនប្រមាណជាង 35 លានផោន ខណៈដែលខ្សែបម្រើរូបនេះគឺជាជម្រើសដ៏ល្អរបស់ក្លឹបបិសាចក្រហម Manchester United ក្នុងការជំនួសខ្សែបម្រើ Paul Pogba ដែលអាចនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវកាលក្រោយ។

    ប៉ុន្ដែនៅក្នុងពេលនេះក្លឹបសេះបង្កង់ Juventus ក៏ចូលរួមប្រជែងគ្នាដើម្បីចង់បានខ្សែបម្រើរូបនេះដូចគ្នា ខណៈដែលក្លឹបសេះបង្កង់ Juventus ព្រួយបារម្ភថាក្លឹប Bayern Munich អាចនឹងដណ្ដើមខ្សែបម្រើ Emre Can នៅក្នុងរដូវកាលក្រោយ ទើប Juventus បង្វែលទិសដៅមករកខ្សែបម្រើ Aaron Ramsey។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay