ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Apple Watch ស៊េរីថ្មី អាចនឹងមានជាប្រភេទសេរ៉ាមិច និងទីតានីញ៉ូម

    BY autoadmin August 19, 2019
    Apple Watch ស៊េរីថ្មី អាចនឹងមានជាប្រភេទសេរ៉ាមិច និងទីតានីញ៉ូម

    ថ្មីៗនេះ Apple បានជ្រុលដៃបង្ហាញពីផែនការរបស់ក្រុមហ៊ុន សម្រាប់ Apple Watch ស៊េរីថ្មី នៅក្នុង watchOS beta របស់ខ្លួន ខណៈពេលដែល iPhone 11 ក៏នឹងត្រូវចេញនៅខែក្រោយតាមទម្លាប់។ ក្នុងនោះផងដែរ iHelp BR ក៏បានឱ្យដឹងថា Apple Watch ស៊េរីបន្ទាប់ គឺជាប្រភេទ សេរ៉ាមិច និងទីតានីញ៉ូម ដែលពួកគេបានឃើញនៅក្នុង watchOS 6 beta របស់ក្រុមហ៊ុន។ ប្រភពដដែលក៏បានបញ្ជាក់ដែរថា នាឡិកាទាំងពីរនឹងមានទាំងទំហំមុខ 40mm និង 44mm ឱ្យលោកអ្នកជ្រើសរើស។

    វាមិនច្បាស់ទេថាតើ Apple Watch ស៊េរីថ្មីទាំងនេះ នឹងក្លាយជាផ្នែកមួយនៃការបើកសម្ពោធ Series 5 ឬក៏ជាការបន្ថែមទៅលើ Series 4 ដែលកំពុងមានលក់ស្រាប់។ ព្រោះ Apple ក៏ធ្លាប់បានដាក់លក់ប្រភេទសេរ៉ាមិចពីមុនដែរ នៅលើ Series 2 & 3 ប៉ុន្តែកាលនោះវាស្ថិតនៅក្នុងប្រភេទ Limited Edition ដែលមានតម្លៃខ្ទង់ពាន់ដុល្លារ។ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងបង្ហាញត្រកូល iPhone 11 របស់ខ្លួននៅថ្ងៃទី១០ ខែកញ្ញា ហើយម៉ូដែល Apple Watch ទាំងនេះក៏ទំនងជានឹងប្រកាសនៅថ្ងៃតែមួយផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: