រថយន្ត MG RX5 ស៊េរីថ្មីត្រូវបានចេញលក់ជាផ្លូវការហើយនៅក្នុងប្រទេសកម្ពុជា
- August 21, 2019
រថយន្តមួយនៃចំណោមរថយន្ត SUV ដែលលក់ដាច់បំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺម៉ូឌែល MG RX5 ត្រៀមខ្លួនរួចជាស្រេចសំរាប់ឆ្នាំបន្ទាប់។ ឥឡូវនេះរថយន្តនេះមានប្រភេទប្រណិត នឹងមានជម្រើសថ្មីក្នុងការប្រើប្រាស់។ បំពាក់ដោយកូនសោវៃឆ្លាតជាទីស្រឡាញ់រួចហើយ។
ឥឡូវនេះអ្នកទិញថ្មីនឹងរីករាយនឹងកៅអីអគ្គិសនីសម្រាប់អ្នកបើកបរ និងមានតំបូលបើកដ៏ធំទូលាយ។ ប៉ុន្តែអ្វីរិតតែទាក់ទាញ គឺជាចង្កៀងមុខថ្មីដែលប្រើ LED ជាមួយនឹងកម្រិតដែលផ្តល់នូវអត្តសញ្ញាណថ្មីទាំងមូលចំពោះយានយន្តដែលមានភាពបត់បែននាពេលអនាគត។

រថយន្ដនេះមានឥទ្ធិពលខ្លាំងនៅលើទីផ្សាររថយន្ត នឹងចំណែកទីផ្សារ ៣៣ ភាគរយលើប្រភេទ SUV ប្រភេទថ្មីតំលៃមធ្យម។ ហើយភាពជោគជ័យនេះហាក់ដូចជាវារឹតតែមានច្រើនជាងការកក់ចំនួន ៥០គ្រឿង ។ ក្រុមហ៊ុនកំពុងតែចាប់យកការលក់បែបថ្មីនេះដោយនាំមកនូវស្តុកបន្ថែមទៀតដើម្បីបំពេញតំរូវការដែលកំពុងតែកើនឡើងពីអតិថិជនកម្ពុជា។
តម្លៃទាបជាងគូប្រជែងភាគច្រើនរបស់ខ្លួនរថយន្តនេះភ្ជាប់មកជាមួយគ្រឿងបន្លាស់ជាច្រើនដូចជា ការថែមជូនកាងមុខ កាងក្រោយ ដើម្បីអោយរថយន្តស្អាតជាងមុន ថែមជូនឈ្នាន់ នឹងពិសេសជាងនេះទៅទៀតមានការថែមជូនបិតស្គុតការពារកាំរស្មីយូវីដើម្បីរក្សាសីតុណ្ហភាពទាបនៅក្នុងរថយន្ត និងបន្តទៀតដើម្បីឱ្យអតិថិជនមានរថយន្តដូចក្តីសុបិន្តរបស់ខ្លួន។

រថយន្តនេះអាចរកបាននៅឯបន្ទប់តាំងបង្ហាញរបស់ MG និងភ្ជាប់មកជាមួយនូវស្បែកពណ៍ត្នោតខ្ចីផ្នែកខាងក្នុង ហើយមានពណ៍ខាងក្រៅ ៤ ពណ៌ គឺក្រហម ត្នោត ខ្មៅ និងពណ៌សដែលលក់ដាច់បំផុត។



- Share This Post:






