Mercedes បង្ហាញរថយន្ត Minivan អគ្គិសនីដំបូងបំផុតរបស់ពិភពលោក ដែលអាចបើកបាន 405គីឡូម៉ែត្រ ពេលសាកថ្មពេញម្ដង
- BY
- autoadmin
- August 21, 2019
Mercedes-Benz V-Class បានប្រែខ្លួនជារថយន្តអគ្គិសនីជាលើកដំបូង ជាមួយនឹងការរចនាស្រស់ស្អាតជាងមុន។ ការពិតទៅរថយន្តវ៉េន (Minivan) នេះធ្លាប់បានបង្ហាញ Concept EQV គំរូរួចម្ដងមកហើយ នៅឯពិព័រណ៍រថយន្តទីក្រុងហ្សឺណែវឆ្នាំ 2019 ។ វាត្រូវបានគេឱ្យដឹងថា បំពាក់ដោយម៉ូទ័រអេឡិចត្រូនិកថាមពល 150kW (204 PS/201hp) និងកម្លាំងបង្វិលជុំ 362Nm (267lb-ft) រួមជាមួយនឹងបច្ចេកវិទ្យាទាញយកថាមពលមកវិញ។

Mercedes បានឱ្យដឹងថា រថយន្តពហុគោលបំណងមួយនេះ (MPV: Multi-purpose Vehicle) អាចមានល្បឿនរហូតដល់ 160គីឡូម៉ែត្រ/ម៉ោង។ ថ្មសាក lithium-ion របស់វាមានថាមពលរហូតដល់ 90kWh (គីឡូវ៉ាត់ម៉ោង) ដែលធ្វើឱ្យ Minivan នេះមានកម្លាំងអាចជិះបានចម្ងាយ 405 គីឡូម៉ែត្រ រាល់ពេលសាកថ្មពេញម្ដង និងអាចសាកពី 10-80% ត្រឹមរយៈពេល 45នាទី ប៉ុណ្ណោះ (fast charging) ។ វាត្រូវបង្ហាញខ្លួនជាផ្លូវការនៅឯពិព័រណ៍ Frankfurt Motor Show 2019 នៅខែក្រោយ ក្នុងប្រទេសអាល្លឺម៉ង់ ហើយនឹងចេញលក់ក្នុងទីផ្សារអឺរុបនៅឆ្នាំ 2020 ជាមួយតម្លៃចាប់ពី 75,000 ដុល្លារអាមេរិក៕



















អត្ថបទ៖ លីដា
- Share This Post:






