ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Mourinho សម្រេចចិត្តថានឹងមិនលក់ Pogba ទេនៅក្នុងរដូវកាលក្រោយនេះ

    BY Khmernote Media March 28, 2018
    លោក Mourinho សម្រេចចិត្តថានឹងមិនលក់ Pogba ទេនៅក្នុងរដូវកាលក្រោយនេះ

    លោក Jose Mourinho ដែលជាអ្នកចាត់ការណ៍និងជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United បានសម្រេចចិត្តថានឹងមិនលក់ខ្សែបម្រើ Paul Pogba ទេនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ នៅក្នុងប៉ុន្មានសប្ដាហ៍នេះត្រូវបានអ្នកកាសែតជាច្រើនបានចោទជាសំណួរសួរមកកាន់រូបគេអំពីអនាគតរបស់គេនៅក្នុងក្លឹបបិសាចក្រហម Manchester United ខណៈដែលមួយរយៈចុងក្រោយនេះ Pogba ពុំសូវបានជាប់ជម្រើសដំបូងនៅក្រោមការដឹកនាំរបស់លោក Jose Mourinho។

    ប៉ុន្ដែកាលពីពេលថ្មីៗនេះ លោក Jose Mourinho បានសម្រេចចិត្តថានឹងមិនលក់ខ្សែបម្រើ Paul Pogba នៅក្នុងរដូវក្ដៅខាងមុខនេះទេ ដោយសារតែលោក Mourinho មានអារម្មណ៍ថាលោកនៅតែបន្ដជឿជាក់លើគុណភាពរបស់ Pogba ហើយ Pogba អាចនឹងជួយកែប្រែស្ថានការរបស់ក្លឹបបិសាចក្រហម Manchester United បាននៅក្នុងរដូវកាលក្រោយ។

     

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay