ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៧៧,៥០០នាក់ នៅទីក្រុងបាងកក កំពុងរស់នៅជាមួយមេរោគអេដស៍

    BY autoadmin August 31, 2019
    មនុស្ស ៧៧,៥០០នាក់ នៅទីក្រុងបាងកក កំពុងរស់នៅជាមួយមេរោគអេដស៍

    ថៃ៖ អាជ្ញាធរប៉ាន់ស្មានថា មានមនុស្ស ៧៧,៥០០នាក់ នៅទីក្រុងបាងកកកំពុងរស់នៅជាមួយមេរោគអេដស៍ ដែលក្នុងនោះមាន ១,១៩០នាក់ បានឆ្លងវីរុសនៅឆ្នាំនេះ។ ក្នុងនោះផងដែរ ៦២៨នាក់ ក្នុងចំណោម ១,១៩០នាក់ ដែលទើបតែត្រូវបានរកឃើញក្នុងឆ្នាំនេះមានអាយុក្រោម ២៥ឆ្នាំ ប៉ុណ្ណោះ។ តួលេខនេះត្រូវបានបង្ហាញកាលពីម្សិលមិញនៅឯកិច្ចប្រជុំមួយ ដើម្បីប្រកាសពីវិធានការណ៍ប្រសើរឡើង និងតាមដានអ្នកផ្ទុកមេរោគអេដស៍តាមរយៈប្រព័ន្ធត្រួតពិនិត្យឆ្លាតវៃនៅបាងកក។

    ព័ត៌មានពីកម្មវិធីជំនួយជាតិនៃការិយាល័យសេវាសុខភាពជាតិបង្ហាញថា អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥៥,១២៣ នាក់នៅទីក្រុងបាងកក កំពុងទទួលថ្នាំប្រឆាំងនឹងមេរោគ ហើយ ៤១,៨៩៣ ក្នុងចំណោមពួកគេ មានកម្រិតវីរុសតិចជាង ១,០០០ កូពី/មីលីលីត្រឈាម។ រដ្ឋបាលក្រុងបាងកកនឹងបន្តពង្រីកបច្ចេកវិទ្យា ដើម្បីធានាថាប្រជាជនដែលឆ្លងមេរោគអេដស៍នៅទីក្រុងបាងកកនឹងរក្សាបាននូវគុណភាពជីវិតល្អ។ កិច្ចប្រជុំនេះមានការចូលរួមពីគិលានុបដ្ឋាយិកា និងអ្នកប្រតិបត្តិកុំព្យូទ័រចំនួន ១៥០នាក់ មកពីមន្ទីរពេទ្យ BMA ៕

    អត្ថបទ៖ លីដា

    Share This Post: