ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មានឆ្ងល់អត់ម៉េចបានជណ្តើរយន្តមានរោមទន់ដូចច្រាស់នៅសងខាងកាំជណ្ដើរ?

    BY Khmernote Media September 18, 2019
    មានឆ្ងល់អត់ម៉េចបានជណ្តើរយន្តមានរោមទន់ដូចច្រាស់នៅសងខាងកាំជណ្ដើរ?

    ជណ្តើរយន្តមួយចំនួនត្រូវបានគេកត់សម្គាល់ឃើញថា មានបំពាក់នូវរោមទន់ដូចជាច្រាស់ នៅផ្នែកទាំងសងខាងនៃកាំជណ្ដើរ ដែលធ្វើឲ្យសាធារណៈជាច្រើនមានចម្ងល់ជាខ្លាំង ថាតើវាគឺជាអ្វីឲ្យប្រាដក និងរចនាឡើងក្នុងគោលបំណងអ្វីដែរ? ជណ្ដើរយន្តប្រភេទនេះភាគច្រើនត្រូវបានប្រទះឃើញនៅតាមផ្សារទំនើប ហើយបើយោងតាមតាមសារព័ត៌មានអេឡិចត្រូនិចម៉ាឡេស៊ីបានឲ្យដឹងថា ជណ្ដើរយន្តដែលមានបំពាក់នូវរោមទន់ដូចច្រាស់នេះ មានប្រភពមកពីរដ្ឋ California សហរដ្ឋអាមេរិក ហើយការរចនាបែបនេះគឺក្នុងគោលបំណងរក្សាសុវត្ថិភាពរបស់អ្នកប្រើប្រាស់ដូចជា៖

    ១. តម្រូវឲ្យអ្នកប្រើប្រាស់គ្រប់រូបត្រូវឈរឆ្ងាយពីគែមជណ្តើរក្រែងត្រូវជាប់ជើងនៅគែមកាំជណ្ដើរដោយប្រការណាមួយ។

    ២. ការពារក្រណាត់ជើងខោ ឬជាយសំពត់វែងៗរបស់អ្នកប្រើប្រាស់មិនអោយកៀបជាប់នៅគែមជណ្ដើរ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

    ៣. ការពារមិនឲ្យមានធូលីដី កម្ទេចសក់ ឬសំរាមផ្សេងៗចូលទៅផ្នែកខាងក្នុងជណ្ដើរយន្ត ដែលអាចធ្វើឲ្យជណ្តើរយន្តឆាប់ខូច ឬផ្ទុះក្នុងករណីចៃដន្យណាមួយ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay