ដើម្បីទទួលបានម៉ូតសក់ស្អាត គួរតែកាត់ទៅតាមប្រភេទនៃទម្រង់មុខរបស់អ្នក
ក្មេងនារីគ្រប់រូបតែងតែផ្លាស់ប្ដូរស្ទាយរបស់ខ្លួនជាប្រចាំ ដើម្បីទទួលបាននូវភាពទាក់ទាញក៏ដូចជាភាពទាន់សម័យ។ ជាពិសេសការលេងម៉ូតសក់ ដោយអ្នកតែង តែផ្លាស់ប្ដូរម៉ូតសក់ទាំងមិនបានដឹងច្បាស់ថាទម្រង់មុខរបស់យើងបែបណា ហើយកាត់បែបណាសមនោះទេ។ ហេតុនេះមុននឹងអ្នកសម្រេចចិត្តកាត់សក់គួរតែយល់ពីទម្រង់មុខរបស់ខ្លួនឯងជាមុនសិន។ ខាងក្រោមនេះគឺជាការមើលទម្រង់មុខ ថាគួរកាត់បែបណាទើបសមនឹងមុខរបស់ខ្លួន៖
១. មុខរាងពងក្រពើ៖ អ្នកដែលមានទម្រង់មុខបែបនេះគឺងាយស្រួលលេងម៉ូតសក់ជាខ្លាំងព្រោះថាលេងស្ទាយបែបណាក៏ស្រស់ស្អាតដែរ តែស្ទាយទាំង៣ដែលសាកសមបំផុតគឺ៖
- ស្ទាយសក់វែង
- ស្ទាយសក់រួញបន្ដិចបែបអង្គារដី
- ស្ទាយសក់ខ្លី

២. មុខរាងដូចជាទម្រង់គ្រាប់ពេជ្រ៖ អ្នកដែលមានទម្រង់មុខបែបនេះគួរតែកាត់សក់ទៅតាមទម្រង់ចង្កា និងជៀសវាងលេងស្ទាយសក់ត្រង់ៗព្រោះវានឹងធ្វើឲ្យឃើញមុខធំ។

៣. មុខរាងបេះដូង៖ អ្នកមានទម្រង់មុខបែបនេះគឺគេកាត់ស្របទៅនឹងចង្កា និងភ្នែក ដូចនេះស្ទាយដែលសាកសមគឺ៖
- កាត់សក់ត្រឹមពាក់កណ្ដាលខ្នង
- ស្ទាយសក់រួញតិចៗពាក់កណ្ដាលខ្នង
- ស្ទាយវែកសក់ទៅមួយចំហៀង

៤. មុខរាងចតុកោន៖ អ្នកដែលមានទម្រង់មុខបែបនេះគឺមានចង្កា ក៏ដូចជាថ្គាមធំ ហើយដើម្បីបិទបាំងយើងគួរតែកាត់ស្ទាយកន្ទុយសេះដែលជួយឲ្យឃើញមុខរបស់យើងតូច៖
- ទុកសក់វែងជាមួយនឹងស្ទាយកន្ទុយសេះ
- ស្ទាយសក់ទឹករលកជាមួយនឹងកន្ទុយសេះ
- ម៉ូតសក់ខ្លីជាមួយនឹងសក់សេះ

៥. មុខរាងមូល៖ អ្នកដែលមានទម្រង់មុខបែបនេះគួរតែទុកសក់ឲ្យវែង ជៀងវាងកាត់សក់ខ្លីជាងចង្ការបស់ខ្លួនដាច់ខាតព្រោះវានឹងធ្វើឲ្យឃើញថ្គាមក៏ដូចជាថ្ពាល់ធំ។

៦. មុខរាងការ៉េ៖ អ្នកដែលមានទម្រង់មុខបែបនេះគឺពិបាករកម៉ូតបំផុតព្រោះវាពិបាកនិងបិទបាំងថ្កាមដ៏ធំរបស់អ្នក ដូចនេះអ្នកគួរតែសាកល្បងស្ទាយទាំងនេះដើម្បីការងារកុំឲ្យឃើញថ្កាមធំ៖
- កាត់សក់ឲ្យក្ដោបនឹងមុខ
- វែកសក់ទៅចំហៀង ជាមួយនឹងសក់រួញអង្គារដី
- ទំលាក់សក់វែងជាមួយនឹងកន្ទុយសេះ។

អត្ថបទ៖ Sai
ប្រភព៖ mthai