ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលអ៊ីតាលី សុខចិត្តលក់ផ្ទះឲ្យក្នុងតម្លៃតែ១ដុល្លារ ហើយផ្តល់ប្រាក់ឲ្យវិញជិត៣ម៉ឺនដុល្លារទៀត ឲ្យតែមានពលរដ្ឋព្រមទៅរស់នៅតំបន់មួយនេះ

    BY Khmernote Media September 16, 2019
    រដ្ឋាភិបាលអ៊ីតាលី សុខចិត្តលក់ផ្ទះឲ្យក្នុងតម្លៃតែ១ដុល្លារ ហើយផ្តល់ប្រាក់ឲ្យវិញជិត៣ម៉ឺនដុល្លារទៀត ឲ្យតែមានពលរដ្ឋព្រមទៅរស់នៅតំបន់មួយនេះ

    អ៉ីតាលី៖ ប្រធានាធិបតីនៃតំបន់ Molise បានប្រកាសថា នឹងលក់ផ្ទះក្នុងតម្លៃត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ សម្រាប់ប្រជាជនណាដែលចង់មករស់នៅក្នុងតំបន់មួយនេះ។ សូមបញ្ជាក់ជូនថា Molise គឺជាតំបន់ស្វយ័តមួយនៅក្នុងប្រទេសអ៊ីតាលី ហើយតំបន់នេះជាតំបន់ភ្នំពិបាករស់នៅបន្តិច ហើយកាលពីឆ្នាំ ២០១៤ កន្លងទៅមានប្រជាពលរដ្ឋប្រមាណជា ៩,០០០ នាក់ បានសម្រេចចាកចេញពីតំបន់មួយនេះ។ ក្រោយពីការចាកចេញរបស់ក្រុមប្រជាពលរដ្ឋទាំងនេះហើយ ទើបបានបន្សល់ទុកនូវផ្ទះធំៗជាច្រើននៅទំនេរ គ្មានអ្នកមករស់នៅទាល់តែសោះ។​ ក្រៅតែពីលក់ផ្ទះក្នុងតម្លៃត្រឹមតែ ១ ដុល្លារជូនប្រជាពលរដ្ឋហើយ រដ្ឋាភិបាលថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៧៧០ ដុល្លារទៀតផងសម្រាប់មនុស្សម្នាក់ និងផ្តល់ជូនក្នុងរយៈពេល ៣ ឆ្នាំដំបូងនៃការមករស់នៅក្នុងតំបន់នេះ សរុបទៅប្រជាជនម្នាក់អាចទទួលបានប្រាក់រហូតដល់ ២៧ ៧២០ ដុល្លារអាមេរិក។

    ជាងនេះទៅទៀត រដ្ឋាភិបាលនឹងផ្តល់ជូនប្រាក់ចំនួន ១១ ០០០ ដុល្លារសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមតាមតម្រូវការរបស់ក្រុមប្រជាពលរដ្ឋថ្មី ដែលមករស់នៅក្នុងតំបន់នេះទៀតផង។ សូមបញ្ជាក់ជូនផងដែរថា បច្ចុប្បន្ននេះតំបន់ Molise មានប្រជាពលរដ្ឋសរុបត្រឹមតែ ៣០៥ ០០០ ប៉ុណ្ណោះ ហើយគេបារម្ភថា ចំនួនប្រជាពលរដ្ឋនឹងកាន់តែថយចុះទៀតនៅពេលខាងមុខ ដូចនេះហើយទើបរដ្ឋាភិបាលព្យាយាមរកវិធីលើកទឹកចិត្តជាច្រើន ដើម្បីឲ្យប្រជាពលរដ្ឋបន្តរស់នៅក្នុងតំបន់នេះ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay