ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមម៉ោង១០ព្រឹកនេះ ភ្លៀងនៅតែបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែងក្នុងក្រុងព្រះសីហនុ ធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ពន្ធ័ និងលំដៅដ្ឋានពលរដ្ឋយ៉ាងច្រើន

    BY Khmernote Media September 15, 2019
    គិតត្រឹមម៉ោង១០ព្រឹកនេះ ភ្លៀងនៅតែបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែងក្នុងក្រុងព្រះសីហនុ ធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ពន្ធ័ និងលំដៅដ្ឋានពលរដ្ឋយ៉ាងច្រើន

    ក្រុងព្រះសីហនុ-គិតមកត្រឹមម៉ោង១០ព្រឹកថ្ងៃ១៥កញ្ញា២០១៩នេះ ភ្លៀងនៅតែបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែងក្នុងក្រុងព្រះសីហនុ ដែលធ្វើអោយតំបន់ទំនាបខ្លាំងតាមសង្កាត់មួយចំនួនក្នុងក្រុង ជំនន់ទឹកភ្លៀងនៅបន្តជន់លិចលំនៅដ្ឋានពលរដ្ឋ និងហេដ្ឋារចនាសម្ពន្ធ័សាធារណៈខ្លះទៀត ។ មន្ត្រីសាលាខេត្តព្រះសីហនុថ្លែងថា នៅព្រឹកថ្ងៃ១៥កញ្ញានេះ ថ្នាក់ដឹកនាំខេត្ត អជ្ញាធរនិងសមត្ថកិច្ចគ្រប់ផ្នែកបានចលត័កម្លាំងចុះពិនិត្យ តាមតំបន់ដែលប្រឈមខ្លាំង ដើម្បីដោះស្រាយកិច្ចការសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់ ក្នុងនោះពលរដ្ឋខ្លះដែលជាប់ក្នុងផ្ទះចេញមិនរួចដោយសារជំនន់ទឹកភ្លៀងនេះ ត្រូវបានអជ្ញាធរជួយសង្គ្រោះនាំមកកាន់ទីទួលសុវត្ថិភាព និងថាគិតមកត្រឹមម៉ោងដដែលនេះ មិនមានមនុស្សរងគ្រោះទេ ប៉ុន្តបើតាមមន្ត្រីប្រាប់ជាបណ្តោះអាសន្នថា មានទ្រព្យសម្បត្តិពលដ្ឋជាច្រើនបានរងការខូចខាត។ សូមបញ្ជាក់ថាភ្លៀងបានធ្លាក់ខ្លាំងនៅក្រុងព្រះសីហនុ ចាប់តាំងពីយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៤កញ្ញា២០១៩ ធ្វើអោយមានជំនន់ទឹកភ្លៀងដ៏អាក្រក់ជាថ្មីម្តងទៀត ៕

     

    ប្រភព៖ លោកពូ Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay