ព័ត៌មានជាតិ
ប្រធានមន្ទីរសុខាភិបាលរាជធានី ៖ “គ្មានការលក់មណ្ឌលសុខភាពផ្សារដើមថ្កូវទេ”
BY Khmernote Media
September 15, 2019
បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា ” ស្ងាត់ៗលេចដំណឹងថា លក់បាត់ហើយ ទីតាំងមណ្ឌលសុខភាពផ្សារដើមថ្កូវ” កាលពីថ្ងៃមិញនេះ ឥឡូវនេះលោកប្រធានមន្ទីរសុខាភិបាលរាជធានីបានធ្វើការបដិសេដ និងបានបកស្រាយថា៖”សូមជម្រាបជូនសាធារណជនមេត្តាជ្រាប: មណ្ឌលសុខភាពផ្សារដើមថ្កូវបាន និងកំពុងផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ សូមលោក លោកស្រី ជាពិសេសស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំនៃគ្រួសារក្រីក្រ ដែលរស់នៅក្បែរមណ្ឌលសុខភាព ឬស្នាក់នៅក្នុងខណ្ឌចំការមន បឹងកេងកង និងមានជ័យ អញ្ជើញទៅទទួលសេវាសុខភាពនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។ គ្មានការលក់មណ្ឌលសុខភាពផ្សារដើមថ្កូវទេ។ រាជធានីភ្នំពេញ ម៉ោង១៨:០០ ថ្ងៃអាទិត្យទី១៥ ខែកញ្ញា ឆ្នាំ២០១៩”៕ ប្រភព៖ Mean-Heng Ngy

