ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរចេញលិខិតលែងអនុញ្ញាតអោយមានចិញ្ចឹមសត្វឆ្កែនៅកោះរ៉ុង ហើយទុករយៈពេល៣០ថ្ងៃ ដើម្បីយកសត្វឆ្កែចេញពីកោះរ៉ុង

    BY Khmernote Media September 16, 2019
    អាជ្ញាធរចេញលិខិតលែងអនុញ្ញាតអោយមានចិញ្ចឹមសត្វឆ្កែនៅកោះរ៉ុង ហើយទុករយៈពេល៣០ថ្ងៃ ដើម្បីយកសត្វឆ្កែចេញពីកោះរ៉ុង

    កាលពីពេលថ្មីៗនេះរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម បានចេញលិខិតជម្រាបជូនប្រជាពលរដ្ឋដែលរស់នៅភូមិកោះតូច និងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ថាអាជ្ញាធរបានធ្វើការហាមឃាត់ការការចិញ្ចឹមសត្វឆ្កែនៅតំបន់ដូចដែលបានជម្រាបជូនខាងលើ។ ដោយសារតែមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ រងគ្រោះដោយសត្វឆ្កែខាំជាច្រើនលើកច្រើនសារ ។

    អាជ្ញាធរបានទុករយៈពេល៣០ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹង ដើម្បីយកឆ្កែចិញ្ចឹមរបស់ខ្លួន ចេញពីទីតាំងដូចជាជម្រាបជូនខាងលើ។ បន្ទាប់ពីមានការចេញលិខិតបែបនេះក៏មានប្រជាពលរដ្ឋដែលស្រលាញ់ាសត្វចិញ្ចឹមបង្ហាញក្តីមិនពេញចិត្តចំពោះចំណាត់ការមួយនេះផងដែរ៕ តើប្រិយមិត្តយល់យ៉ាងណា? សូមអានលិខិតពេញនៅខាងក្រោមនេះ៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay