ព័ត៌មានជាតិ
ក្រោយមានប្រតិកម្មពីមហាជន ពេលនេះសត្វឆ្កែមិនត្រូវបានដេញចេញពីកោះរ៉ុងនោះទេ តែត្រូវចិញ្ចឹមដោយចងខ្សែ ឬឃុំគ្រងឲ្យបាន
BY Khmernote Media
September 16, 2019
ក្រុងកោះរ៉ុង៖ ក្រោយមានប្រតិកម្មពីមហាជនតាមបណ្តាញសង្គម អំពីបញ្ញត្តិរបស់ចៅសង្កាត់កោះរ៉ុងសន្លឹម ហាមមិនអោយពលរដ្ឋចិញ្ចឹមសត្វឆ្កែ ក្រោមហេតុផលថា ខ្លាចខាំដល់អ្នកទេសចរណ៍ លោកនួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងមានប្រសាសន៍ថា ឥឡូវនេះអជ្ញាសង្កាត់កោះរ៉ុងសន្លឹមបានដកបញត្តិនោះវិញ ដោយកែតម្រូវថា ពលរដ្ឋនៅកោះរ៉ុងសន្លឹមអាចចិញ្ចឹមសត្វឆ្កែបាន ប៉ុន្តែត្រូវចងឬរក្សាឃុំគ្រងអោយបាន កុំអោយខាំគេឯងឬខាំអ្នកទេសចរណ៍ ហើយក្នុងករណីមានសត្វឆ្កែខាំគេឯងឬអ្នកទេសចរណ៍ ម្ចាស់ចិញ្ចឹមត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង